ស្តាយ​យុវវ័យ

វិធីសាស្ដ្រ ៥ យ៉ាង​ដើម្បី​រំសាយ​កំហឹង

September 22, 2007

បើយើង​សាកល្បង​កត់សម្គាល់ខ្លួនឯង​ឃើញថា ជួនកាល​ពេលមួម៉ៅ​ខឹង​សប្បា​មិនអាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯងបាន ។ បញ្ហា​អស់ទាំងនេះ ជា​រឿង​ដែលគួរ​ឲ្យ​ភ័យខ្លាច​មិនតិច​ទេ ទាំង​ខ្លួនយើង ក៏ដូចជា​មនុស្ស​ម្នា​ដែលនៅ​ក្បែរ​ខាង​យើង​ដែរ ។ ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​ដើម្បី​ជួយ​ឲ្យ​លោកអ្នក​រំសាយ​កំហឹង​បាន ៖

———————————————— 

១- ចេះ​អភ័យទោស ៖ ស្ដាប់​ទៅ​វា​ដូចជា​ចិត្ត​ព្រះ​ពេក ប៉ុន្តែ​ចូរ​លោកអ្នក​សាកល្បង​អនុវត្ត​មើល​នោះ លោកអ្នក​នឹង​ដឹងថា ការអត់ទោស​ឲ្យ​គេ​ក្រៅពី​ផ្ដល់ឱកាស​ឲ្យ​គេ​ហើយ ថែមទាំង​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​រីករាយ​ថែមទៀត​ផង ។

២- ហាត់សមាធិ​ពន្លត់​កំសួល​កំហឹង ៖ វា​អាច​ជា​រឿង​ដែលពិបាក​ធ្វើ​បន្តិច ប៉ុន្តែ​បើ​ឧស្សាហ៍​ហាត់ឲ្យបាន​ជាប់ៗ​គ្នា នោះ​ស្មារតី​យើង​នឹង​ជួយ​ពន្លត់​កំសួល​កំហឹង​មុនពេល​ដែល​អារម្មណ៍​ខឹង​វា​ចង​ផ្ដុំ​គ្នា​ឡើង ។

៣- បំភ្លេច​វា​ចោល ៖ ត្រូវ​រក​កិច្ចការ​ល្អៗ​ធ្វើ ដូចជា​ច្រៀង ឬ​លេងកីឡា​បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍ ។ ការ​ធ្វើ​ដូច្នេះ ធ្វើ​ឲ្យ​រាងកាយ​របស់​លោកអ្នក​រឹងមាំ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ខួរក្បាល​បាន​សម្រាក ហើយ​ឈប់​គិត​ទៅដល់​រឿង​ដែល​ធ្វើឲ្យ​លោក​អ្នក​ខឹង​ទៀតផង ។

៤- ជៀសវាង ៖ ការ​ជៀសវាងមិនមែន​បាន​សេចក្ដី​ថា លោកអ្នក​កំសាក ឬ​ខ្លាច​នោះទេ ប៉ុន្តែ​នេះ​សំដៅ​ទៅលើ​ការ​សម្ដែង​ភាពឆ្លាត​ខាង​អារម្មណ៍​ក្នុង​ខ្លួន​របស់​លោកអ្នក ។

៥- ដេក​លក់រំសាយទោស ៖ ពេលវេលា​មនុស្ស​យើង​ខឹង​វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ឈឺក្បាល ហើយ​ក្បាលធ្ងន់​ដូចដែល​មិនធ្លាប់​កើត​ពី​មុន​មក ។ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​បាន​ដេក​លក់​មួយ​ស្របក់ ពេល​ភ្ញាក់ឡើង​ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ចូល​មក​ជំនួស​កំហឹង​បាន ។

 

កាល​បើ​លោកអ្នក​អាច​ធ្វើ​នូវ​វិធី​ទាំង ៥ យ៉ាង​នេះ​បាន នោះ​លោក​អ្នក​នឹង​ដឹងថា ជីវិត​របស់​យើង​នឹង​មាន​សេចក្ដី​សុខបាន​យ៉ាងងាយៗ​ពី​ដួងចិត្ត និង​រម្ងាប់​កំហឹង​បាន​ដោយ​ចិត្ត​យើង​ផ្ទាល់ដូចគ្នា ៕

ទាយ​និស្ស័យ​មនុស្ស​តាម​រយៈ​ការ​បរិភោគ​ផ្លែឈើ

May 22, 2007

    ផ្លែឈើ​គឺ​ជា​អាហារ​សាកសម​សម្រាប់​មនុស្ស​គ្រប់រូប គ្រប់វ័យ ។ អ្នក​ណាៗ​ក៏ចូលចិត្ត​វា​ដែរ ។ យើង​ជឿជាក់ថា មនុស្ស​គ្រប់រូប មាន​ផ្លែឈើ​ដែល​ខ្លួន​ចូលចិត្ត​បរិភោគ​ខ្លាំង​ជាក់ជា​មិនខាន ។ មក​ទាយ​មើល​ថា តើ​ផ្លែឈើ​មួយមុខៗ​ដែល​លោកអ្នក​ចូលចិត្ត អាច​សបញ្ជាក់​ពីនិស្ស័យ​របស់​អ្នក​ចូលចិត្ត​វា​ច្បាស់​កម្រិត​ណា ?

    ផ្លែ​កំពីងរាជ ៖ អ្នក​ចូលចិត្ត​ផ្លែ​កំពីងរាជ គឺ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ រឹង​ខាងក្រៅ តែ​ទន់​ខាងក្នុង ។ មើល​តែ​ពី​សំបកក្រៅ ហាក់ដូចជា​មនុស្ស​កាចសាហាវ តែ ការពិត​ទៅ​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ល្អ ងាយ​នឹង​ទន់ជ្រាយ មិនចូលចិត្ត​ភាព​ហឹង្សា និង​ស្រឡាញ់​ភាពស្ងប់ស្ងៀម ។
    ផ្លែ​ចេក ៖ មើល​ពី​សំបកក្រៅ លោក​អ្នក​ជាមនុស្ស​ស្ងប់ ហ្នឹងហ្នរ តែ​ខាងក្នុង​វិញ ជាមនុស្ស​មាន​ចិត្ត​ទន់ជ្រាយ ។ ប្រសិនបើ​ជាមាន​អ្នក​ណាម្នាក់​និយាយ​ប៉ះពាល់​ដល់ខ្លួន​បន្តិចបន្តួច និង​យក​ទៅ​គិត​ទាំងមិន​សប្បាយចិត្ត ។ លោក​អ្នក​ជាមនុស្ស​មាន​ហេតុផល មើល​អ្វី​វែងឆ្ងាយ ចូលចិត្ត​កំណត់​ផែនការ​ឲ្យ​ខ្លួន​ឯង និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឯង​ជានិច្ច ។ លោក​អ្នក​ជាមនុស្ស​មាន​ចិត្ត​សណ្ដោស​ប្រណី និង​ជាមនុស្ស​មានចិត្ត​កុសល ចូលចិត្ត​ធ្វើ​បុណ្យ​ដល់អ្នក​ដែល​មាន​ទុក្ខ ឬ​លំបាក​វេទនា ។
    ផ្លែ​សាវម៉ាវ ៖ លោកអញនក​ជាមនុស្ស​ចូលចិត្ត​លេងសើចច្រើន ដែល​អាច​ធ្វើឲ្យ​មនុស្ស​នៅជុំ​វិញ​ខ្លួន​មាន​សេចក្ដីសុខ​ជាមួយ ។ ទោះបី​ជា​លោក​អ្នក​ពូកែ ង បន្តិច​ក៏ដោយ តែ​មិត្ត​ភក្តិ​របស់​លោកអ្នក​នៅតែ​ចូលចិត្ត​លោក​អ្នក ដោយសារ​តែ​ចរឹត​រួសរាយ​របស់​លោក​អ្នក ។
    ផ្លែ​ជំពូរ ៖ ចំពោះ​លោកអ្នក​ដែល​ចូលចិត្ត​បរិភោគ​ផ្លែ​ជំពូរ គឺ​ជាមនុស្ស​ដែល​ពូកែ​ក្រែងចិត្ត​គេ ។ លោកអ្នក​ជាមនុស្ស​ពូកែ​អត់ធ្មត់ខ្ពស់ អាច​ញញឹមបាន​គ្រប់ស្ថានការណ៍ តែ​ជាមនុស្ស​ដែល​មើល​ពិភព​លោក​ក្នុង​ផ្លូវ​អាក្រក់ និង​ជាមនុស្ស​ដែល​គិត​ច្រើន ។ លោកអ្នក​មិនចូលចិត្ត​ធ្វើបាន​ទឹកចិត្ត​អ្នក​ណាម្នាក់​នោះ​ទេ ។ សម្រាប់​លោកអ្នក​ដែល​មាន​បណ្ដូលចិត្ត​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែ​ជំពូរ លោកអ្នក​ត្រូវ​ពូកែ​យកចិត្ត​បន្តិច​ហើយ ព្រោះ​គាត់គិត​អ្វី​ គឺ​ផ្លូវ​មិន​ល្អ​ជានិច្ច ។
    ផ្លែ​ឳឡឹក ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ទូលាយ ទន់ភ្លន់ មាន​ចិត្ត​ស្រឡាញ់​មិត្តភក្តិ ស្មោះត្រង់ ជាមនុស្ស​ងាយៗ សម្លឹង​ពិភពលោក​ក្នុង​ផ្លូវល្អ មិនចូលចិត្ត​រអ៊ូរទាំ ឬ​គិត​ច្រើន និង​ជមនុស្ស​តាំងចិត្ត​ធ្វើការ​យ៉ាង​ល្អ ។ ចំណុច​ខ្សោយ​របស់​លោកអ្នក​គឺ មាន​ភាព​អៀនខ្មាស់ និង​ចាញ់ច្រាប​មនុស្ស​ដែល​មានភេទ​ផ្ទុយ​ពី​ខ្លួន ។
    ផ្លែ​ដូង ៖ លោក​អ្នក​ជាមនុស្ស ដែល​មាន​ចិត្ត​បុណ្យ មានចិត្ត​កុសល សុទិដ្ឋិនិយម និយាយ​អ្វី​តឮមាន​ឥទ្ធិពល ហើយ​អាច​ធ្វើឲ្យ​អ្នក​ដទៃ​ឈឺចិត្ត​បាន​យ៉ាងងាយ​ដោយ​គ្រាន់តែ​ប្រើ​វាចា ។
    ផ្លែ​ល្ហុង ៖ លោក​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​ផ្លែ​ល្ហុង គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អត់ធ្មត់​ខ្ពស់ មាន​ការគិត​វែងឆ្ងាយ គិត​មាន​ហេតុផល និង​ជាមនុស្ស​ដែល​ពូកែ​ធ្វើ​ផែនការ ។
    ផ្លែ​មង្ឃុត ៖ គឺ​សក្តិ​សម​សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​ថែរក្សា​ខ្លួន រក្សា​ប្រាណ ពូកែ​ស្រមើស្រមៃ និង​មាន​អារម្មណ៍​រ៉ូមែនទិច ។ លោក​អ្នក​ជាមនុស្ស​ងាយ​ទន់ជ្រាយ ស្រឡាញ់​មនុស្ស​ងាយ ហើយ​ចូលចិត្ត​យក​ទៅ​គិត​តែ​ម្នាក់ឯង តែ​មិនយូរ​ទេនឹង​ភ្លេច​ដោយ​ខ្លួនឯង ហើយ​នឹង​ទៅលង់​ស្រឡាញ់​អ្នក​ណាផ្សេង​ទៀត​ជា​ប្រចាំ ។ និយាយ​ឲ្យ​ស្រួលស្ដាប់ គឺ​ជា​មនុស្ស​ដែល​មាន​សណ្ដាណ​ជា​ព្រាន​ស្នេហា ។
    ផ្លែ​ភ្ញៀវ ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​សណ្ដោស​ប្រោស​ប្រណី ចូលចិត្ត​ការ​ធ្វើ​ដំណើរ ចូលចិត្ត​ការ​ផ្សង​ព្រេង​ទៅ​កន្លែង​ដែល​ខ្លួន​មិនធ្លាប់​ទៅ និង​ជាមនុស្ស​ដែល​អភិរក្ស​និយម ។
    ផ្លែ​គូលេន ៖ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើការ​ស្រាលៗ មិនត្រូវការ​ប្រើ​កំលាំងកាយ​ច្រើន ។ មនុស្ស​នេះ ខ្លាចថា​មិត្តភក្តិ​នឹង​ធ្វើការ​លំបាក​តិច​ជាង ទើប​ការងារ​ទាំងឡាយ តែងតែ​ឲ្យ​មិត្ត​ភក្តិ​ជួយ​ធ្វើ​ជាប្រចាំ ហើយ​ខ្លួន​ឯង​គឺ​សម្ងំ​ផ្ដល់កំលាំងចិត្ត​ពីក្រោយ​យ៉ាងស្រួល ។ ស្រឡាញ់​មិត្ត​ភក្តិ​ណាស់ !
    ផ្លែ​សារី ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ចរិត​ផ្អែមល្អែម សុភាព ទន់ភ្លន់ មិនចូលចិត្ត​ជំទាស់​ចិត្តគេ សុទិដ្ឋិនិយម មិននិន្ទា ឈ្នានីស​នរណា ហើយ​ថែមទាំង​ជាមនុស្ស​ពូកែ​និយាយ​រឿង​ទៀត​ផង ។
    ផ្លែ​ក្រូច ៖ លោក​អ្នក​ជាមនុស្ស​ទាន់សម័យ គិត​អ្វី​ឈាន​មុខ តែ​ពូកែ​ហួងហែង និង​អាច​នឹង​ត្រូវ​មើល​ចិត្ត​ឲ្យ​ធ្លុះ​យ៉ាង​ងាយ ។
    ផ្លែ​ក្រូច​ថ្លុង ៖ អ្នក​ចូលចិត្ត​ផ្លែ​ក្រូចថ្លុង គឺ​ជាមនុស្ស​ដែល​ចូលចិត្ត​ភាព​សប្បាយរីករាយ ចិត្ត​ងាយ​ទន់ជ្រាយ ហើយ​ងាយស្រួល​លួងលោម ។
    ផ្លែ​ម្នាស់ ៖ លោក​អ្នក​ជាមនុស្ស​ដែលយកចិត្ត​ទុកដាក់​លើ​អ្នក​ដទៃ ជ្រុល​ហួសហេតុ ដែល​នេះ​អាច​នឹង​ធ្វើឲ្យ​មិត្តភក្តិ​មានការ​រំខាន​ចិត្ត​បាន ។
    ផ្លែ​ទំពាំង​បាយជូរ ៖ លោក​អ្នក​ជាមនុស្ស​ស្អាត មាន​មន្ត​ស្នេហ៍ ។ អ្នក​ជាមនុស្ស​ពូកែ​ទំនាក់ទំនង ចូល​ចំណោម​នឹង​អ្នក​ដទៃ​បាន​យ៉ាងងាយ និស្ស័យ​រាក់ទាក់ មាន​ការ​គិត​គ្រប់ជ្រុង​ជ្រោយ តែ​សំដី និង​ចិត្ត​មិនសូវ​ជាដូចគ្នា​ទេ ហើយ​ថែមទាំង​ជាមនុស្ស​មិនចូលចិត្ត​និយាយ​រឿង​ខ្លួនឯង​ប្រាប់​អ្នក​ដទៃ​ទៀត​ផង ។
    ផ្លែ​ប៉ោម ៖ លោកអ្នក​ជាមនុស្ស​កណ្ដោចកណ្ដែង ខ្វះ​មិត្តភក្តិ​មិនបាន ជាមនុស្ស​មិនសូវ​ខ្វស់​ពី​រឿង​ស្នេហា គឺ​របៀប​គិត​ស្រឡាញ់ គឺ​ស្រឡាញ់​ភ្លាម ហើយ​បើគេ​ចង់បែក គឺ​បែក​ភ្លាម ។ ប៉ុន្តែ​ជាមនុស្ស​ដែលឧស្សាហ៍​ព្យាយាម អត់ធ្មត់​ក្នុងការ​ងារ ។

The Meaning of Rose

April 24, 2007

  1 Rose = Exceptional love all concentrated on you.
  2 Roses = Two of us deeply in love.
  3 Roses = I love you.
  6 Roses = I want to be yours.
  9 Roses = Love each other eternally.
  11 Roses = You are the one I love most in my life.
  12 Roses = Satisfactory union and mutual affinity.
  13 Roses = Secret admirer.
  24 Roses = Remember fondly every moment (24 hours cannot forget you).
  33 Roses = Saying "I love you" with PROFOUND LOVE.
  36 Roses = Feeling romantic attachment because you come to me.
  44 Roses = Constant unchangeable pledge.
  50 Roses = This is "Regretless Love".
  56 Roses = My love.
  66 Roses = Successful love affair.
  99 Roses = Love with understanding makes love eternal.
  100 Roses = Harmonious union in a century, remain a devoted couple ’till ripe-old age.
  101 Roses = No other love but you.
  108 Roses = Please marry me!
  111 Roses = Eternal love.
  123 Roses = Free love.
  144 Roses = Loving you day and night eternally.
  365 Roses = Thinking of you everyday, love you everyday.
  999 Roses = Everlasting and eternal love.
  1001 Roses = Faithful love, ’till forever 

 

ពេល​ដែលត្រូវ​ធ្វើការ…

October 17, 2006

        អ្នកធ្លាប់​ដឹងទេថា​ រាងការរបស់អ្នក​ក៏មានពេលវេលា​ដែរ ។ ឥឡូវនេះ យើងមកពិនិត្យមើល​ទាំងអស់គ្នាថា ពេលវេលាណា​ដែលរាងកាយ​សមស្រប​នឹងប្រកបការងារ ?

        ពី​ម៉ោង 6.00-​12.00​ ជា​ពេលវេលា​ដែលខួរក្បាល​ និង រាងកាយ​កម្រើកខ្លួន​ច្រើនបំផុតក្នុង​មួយថ្ងៃ ព្រោះបានសម្រាក​យ៉ាងពេញ​ទំហឹងកាល​ពី​យប់ ។ ដូចនេះ ជាពេលវេលាសមស្រប​បំផុត​នឹងធ្វើ​ការងារ​សំខាន់ ឬ ការងារដែល​ត្រូវ​សម្រេចចិត្ត ដូចជាការប្រជុំ ការចរចា​ជាមួយ​អតិថិជន និង ការចុះហត្ថលេខា​ផ្សេងៗ​ជាដើម ។

គេនិយាយថា នៅពេលព្រឹក​ព្រលឹម​នៃថ្ងៃ គឺ​អំឡុង​ម៉ោង 6.00-8.00 ថែមទាំងសម​ស្របនឹង​ការរួមរ័ក​ទៀតផង ព្រោះបុរស​នឹងហូរចេញ​អ័រម៉ូនភេទ​ច្រើនបំផុត​ក្នុងអំឡុង​ពេល​នេះ ។

        ពីម៉ោង 13.00-15.00 ក្រោយពេល​អាហារ​ថ្ងៃត្រង់ រហូតដល់ពេល​រសៀល​ជ្រេ​បន្តិច រាងកាយ​នឹងចាប់​ផ្ដើម​ធ្វើការយឺតទៅៗ ជាពិសេស ខួរក្បាល​ជាហេតុធ្វើឲ្យ​មនុស្ស​ភាគច្រើន​ មានអារម្មណ៍​ងងុយដេក ។ ការដេកលក់​មួយស្រឡេត អាចជួយហៅ​ថាមពល​ឲ្យត្រឡប់​មកវិញបាន​ខ្លះ ឬ ក៏​ក្រេប​តែឱសថ​បុរាណក្ដៅៗ នឹងជួយ​ប្រមូល​សមាធិ និង ភាពស្រស់​ថ្លា ។ ពេលវេលា​នេះ សមស្រប​នឹងការងារ​ស្រាលៗ មិនចាំបាច់គិត​ច្រើន សម្រាកខួរក្បាល​ជារយៈៗ នឹងកាត់បន្ថយ​ភាពតានតឹង​បាន ។

        16.00-19.00 ក្នុងអំឡុង​ពេលនេះ​ខួរក្បាល​នឹងត្រឡប់​មករកភាព​កម្រើក​ខ្លួនម្ដងទៀត សាច់ដុំផ្សេងៗ​ក្នុងរាងកាយ​បានត្រៀមលក្ខណៈ​ធ្វើការកម្រើក​ចលនា ។ ដូចនេះ ពេលវេលា​នេះ​ សមស្រប​នឹងការលេង​កីឡា ឬ ហាត់ប្រាណ ព្រោះនឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិភាព​ច្រើន​បំផុត ។

        20.00-05.00 ជាអំឡុង​ពេល​នៃការ​សម្រាក បើទោះជា​អ្នក​អាចទៅ​ជួប​ជុំមិត្តភក្តិ ផឹកស៊ី មើល​កុន ស្ដាប់ចម្រៀង អាចសៀវភៅ ។ល។ ក៏ដោយ​ក៏គួរបែងចែក​ពេលវេលា​សម្រាក​ ឲ្យបានគ្រប់​គ្រាន់ កុំឲ្យប៉ះ​ពាល់​ដល់​ពេលវេលា​ដេកពួនឲ្យសោះ ។

        01.00-03.00 ជាពេលវេលា​ដែលមិន​គួរ​ធ្វើកិច្ចការ​ផ្សងគ្រោះថ្នាក់ ដូចជាការបើកបរ ឬ ប្រើ​គ្រឿងចក្រ ព្រោះសមត្ថភាព​របស់​រាងកាយ នឹងថយចុះយ៉ាងខ្លាំង ដោយសារ​តែ​ការ​អស់កម្លាំង ល្ហិត​ល្ហៃ និង ត្រូវការ​សម្រាក ។ អ្នក​អាច​មាន​គ្រោះថ្នាក់​បាន​ ដូចនេះ​ត្រូវប្រយ័ត្ន ។

ប្រវត្តិ​នៃសេចក្ដី​ស្រឡាញ់…

October 13, 2006

        កាលដើមឡើយមាន ការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅ​លើកោះ​ដ៏សែន​សុខសាន្តមួយ ។ ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្ត​នឹងលិច សូមអ្នកទាំងអស់គ្នាចាក​ចេញឲ្យឆាប់រហ័យសបំផុត ។ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍​ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះ​កោះ​លិច​កាន់តែ​លឿនទៅៗ ។ ខណៈពេលនោះ ការស្រឡាញ់ឃើញ​សំពៅ​របស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បង​មានសូមជួយចម្លងខ្ញុំផងបានទេ មាន​បានឆ្លើយថា «ទេទេ! សំពៅ​ខ្ញុំ​ពោរពេញ​ទៅដោយ​ទ្រព្យសម្បត្តិ គ្មានចន្លោះណា​សម្រាប់​បងទេហើយ មានក៏ជិះហួស​បាត់ទៅ ។ មួយសន្ទុះ​ក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏​ស្រែកអង្វរ «បង ក្រ សូមជួយចម្លងខ្ញុំផង​បានទេ ពេលនេះកោះលិចផុតជើងខ្ញុំ​ហើយក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះ​ណា​​ដឹកបងទេរួច ក្រ ក៏ជិះហួស​បាត់ទៅ ។ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្ត​បន្ទាប់ ប៉ុន្តែម្នាក់រវល់​តែសប្បាយក្អាកក្អាយ ម្នាក់ទៀត​រវល់​តែ​កើតទុក្ខ ឈ្ងោកមុខ​មិនបានលឺការស្រឡាញ់​ស្រែកហៅទេ ។ ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់​ទៅ​ជាមួយទេ ព្រោះ ការ​ស្រឡាញ់​គឺ​ជាសត្រូវ​របស់ ពួកគេ ។ ទឹកលិច​កាន់តែជ្រៅទៅៗ​ ត្រឹមចង្កេះ ត្រឹមទ្រូង​របស់ការ​ស្រឡាញ់​ហើយការស្រឡាញ់គិតថា គេនឹងគ្មានជីវិត​រស់នៅបាន​នោះទេ គេរំលឹករឿង​គ្រប់បែប​យ៉ាង​កាលពីរស់នៅលើ​កោះសុខសាន្ត​ជាមួយ​គ្នា គឺ​ពួកគេ​ទាំងអស់​គ្នា​សុទ្ធតែ​ត្រូវការ​ ការស្រឡាញ់​ទាំងអស់គ្នា ហេតុអ្វី​បានជាពេលមាន​អាសន្ន​ពួកគេ​ធ្វើបែប​នេះ​ទៅវិញ ។ ការស្រឡាញ់​អស់សង្ឃឹម​ខ្លាំងណាស់ ទឹកភ្នែក​រលីងរលោង​រៀបនឹងស្រក់​ចុះមក ឯទឹក​ក៏រៀបលិច​ជិតផុត​រូបគេ​ទៀត ស្រាប់តែ​មានដៃមួយ​មកចាប់​ទាញ​ដៃការស្រឡាញ់យ៉ាង​ណែន ហើយ​និយាយ​ថា បងអាចទៅ​ជាមួយខ្ញុំបាន ខ្ញុំនឹង​ជួយចម្លងបង​ ការពារ​បងឆ្លងទៅ​ដល់ត្រើយ​សុខសាន្តម្ខាងទៀត ។ ការស្រឡាញ់ អរណាស់​ រំភើបណាស់ ភ្លេចខ្លួន​ក៏មកដល់​ច្រាំងរួចចុះទៅ ឯសំពៅ​របស់គេ​ម្នាក់​នោះក៏ថយ​ទៅវិញ​បាត់ដែរ ។ ការស្រឡាញ់​ពិបាកចិត្ត​ម្ដងទៀត ព្រោះខ្លួនរវល់តែ​អរពេក មិនទាន់​នឹង​បាន​អរគុណគេ ហើយមិនទាំង​នឹងស្គាល់ថា​គេ​នោះ​ជានរណាទៀត! គេដើរ​បណ្ដើរ​សួរខ្លួន​ឯង​បណ្ដើរ បន្ទោសខ្លួន​ឯង បណ្ដើរ ហើយក៏ជួប​នឹង​បង​ Wisdom ក៏សួរ តើបង​ដឹងថា​គេ​ជានរណា​ទេ ? ខ្ញុំចង់អរគុណ​គាត់! Wisdom ញញឹម ហើយ​ក៏និយាយថា​ គេមិន​ត្រូវការ​អ្វី​ពីបង​នោះទេ សុំត្រឹមតែ​បង​មានសេចក្ដី​សុខ​ទៅ​ នោះគេ​សប្បាយចិត្ត​ណាស់ទៅហើយ ។ គេ​នោះ​គឺ​ជាពេលវេលា មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​ត្រូវការ​អ្វី! មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​មានតម្លៃ​កម្រិត​ណា!!!

ស្នេហា​ដែល​លាក់ខ្លួន​ នឹងអាច​បង្ហាញ​នៅពេល​អ្នកឈប់​ភ័យខ្លាច

October 4, 2006

        ទំលាយ​កំផែង​ការ​ខ្លាច​របស់​អ្នក​បាន អ្នកនឹងជួប​ស្នហា​ដែល​កំពុង​លាក់​បំពួន ។ អ្នក​សំលឹងមិនឃើញ​ស្នេហា​ទេ បើសិន​ជាអ្នក​មិនហ៊ាន​ទំលាយ​កំផែង​ការខ្លាច​ជាមុន​ទេ អ្នក​នឹង​មិនមាន​អារម្មណ៍​ដល់​ភាព​ទន់ភ្លន់​ និង ផ្អែមល្អែម​របស់សេចក្ដីស្នេហា​បានឡើយ​ ។ ពេលស្នហា​ដើរចូលមក​ដោយរាក់ទាក់ ចូរអ្នក​ហ៊ាន​បើកចិត្ត​ទទួល និង​ធ្វើអារម្មណ៍​ទទួល​ស្គាល់​ជាមួយ​វា កុំខ្លាចព្រោះរឿង​ដែល អាច​នឹង​ធ្វើអោយយើង​ខូចចិត្ត​ច្រើន​ជាទី​បំផុត​ក៏​ជារឿង​ដែលអាច​នឹង​ធ្វើ​ឲ្យ​យើង​មានសេចក្ដី​សុខ​បានដូចគ្នា ។

ពេលខ្លះ​ជីវិត ក៏ត្រូវមាន​ការប្រថុយ​ខ្ពស់​ណាស់ ដើម្បី​រឿង​ដែលកំពុង​រង់ចាំ ចាំទុក​ជានិច្ចថា​ យើងមិនមែន​ជាមេ​បញ្ហា​តែ​យើង​ជា​ផ្លូវចេញ ចាំទុក​ជានិច្ច​ថា​ជីវិត​តែងតែមាន​បញ្ហា​តែ​យើង​មាន​ផ្លូវ​ចេញ​ជានិច្ច ។

ពេលវេលា​នៃ​សេចក្ដី​ស្នេហា

            មានពេល​មួយ មានលោកគ្រូ​ម្នាក់ និង សិស្ស​ម្នាក់​អង្គុយលេង​នៅក្រោម​ដើមឈើជិត​វាលស្មៅមួយ​ ។ បន្ទាប់​មក​សិស្ស​បានសួរលោកគ្រូថា

កូនសិស្ស ៖ លោកគ្រូ! ខ្ញុំមិនយល់​រឿង​មួយ តើយើងស្វែងរកមិត្ត​ 100 ឆ្នាំ​បានដោយ​របៀបណា លោកគ្រូ​ជួយប្រាប់​ខ្ញុំផង​បានទេ ?

លោកគ្រូ​គិត​មួយសន្ទុះ រួចឆ្លើយ ៖ វា​គឺ​ជា​សំណួរ​ដែល​ងាយ​នឹងឆ្លើយណាស់

កូនសិស្ស ៖ តែពិបាក​គិត​ណាស់

លោកគ្រូ ៖ មើលទៅ​ផ្លូវ​នោះ​ទៅ វាមានស្មៅ​ច្រើន​ណាស់ ហើយអ្វី​ក៏ឯង​មិនដើរ​ទៅទីនោះ កុំបកក្រោយ​អោយសោះ គឺ ដើរទៅត្រង់រហូត ។ នៅតាមផ្លូវ​​ឯងត្រូវ​ព្យាយាម​រកផ្កា​ស្មៅ​ដែល​ស្អាត​មក​ឲ្យគ្រូ តែ​គ្រូយក​តែ​មួយ​ទេ ។

កូនសិស្ស ៖ បាន តែលោកគ្រូ​ចាំខ្ញុំ​នៅទីនេះ​ហើយនិយាយ​រួច​កូនសិស្ស​ក៏ដើរចេញ​ទៅ

មួយសន្ទុះក្រោយ​មក..

កូនសិស្ស ៖ ខ្ញុំមក​វិញ​ហើយ​លោកគ្រូ

លោកគ្រូ ៖ អ្ហេតែគ្រូដូចជាមិនឃើញ​ផ្កានៅនឹង​ដៃ​ឯងសោះ

កូនសិស្ស ៖ នៅក្នុង​ការធ្វើដំណើរ​របស់ខ្ញុំ ខ្ញុំបានឃើញ​ផ្កាស្មៅ​ដែល​ស្អាត​តែ​ ២ ៣ ទេ តែខ្ញុំ​គិត​ថា​ចង់ស្វែងរក​ផ្កា​ដែល​ស្អាត​ជាងនេះ​ ដូច្នេះ​ហើយ​ខ្ញុំ​មិនបេះ​វាទេ ។ ខ្ញុំមិនដឹង​សោះ​ថាខ្ញុំ​បានមកដល់​ចង់វាលស្មៅ​ទៅហើយ ហើយខ្ញុំ​ក៏មិនបាន​បេះផ្កាស្មៅ​បាន១​ដែរ ព្រោះលោកគ្រូ​ប្រាប់​ខ្ញុំ​មិនឲ្យ​ត្រឡប់​ក្រោយ ខ្ញុំ​ក៏មិនត្រឡប់​ក្រោយ​ទៅ !

លោក​គ្រូ ៖ នេះគឺ​ជាអ្វី​ដែល​កើតឡើង​នៅក្នុង​ជីវិត​ពិត​ហើយ !

  • ស្មៅ គឺ ជាមនុស្ស​ដែល​នៅជុំវិញ​ខ្លួនយើង

  • ផ្កាស្មៅ គឺ​ជាមនុស្ស​ដែល​ទាក់ទាញ​សម្រាប់​យើង

  • វាលស្មៅ​ គឺ​ជា​ពេលវេលា

        នៅក្នុង​ការស្វែងរក​មិត្ត 100 ឆ្នាំ ចូរកុំធ្វើការប្រៀបធៀប​ហើយគិត​ថា​យើងនឹង​រកបាន​អ្នក​ដែលល្អបំផុត​ធ្វើជាគូ ប្រសិនបើ​ធ្វើដូចនេះ គឺ​បានន័យថា​អ្នកខ្លះខ្ចាយពេលវេលាហើយ ព្រោះថា ពេលវេលា​មិនអាច​វិល​ត្រឡប់​ថយក្រោយ​បានទេដូច្នេះ​ហើយ​ត្រូវ​ព្យាយាម​ទទួល​យក​នូវអ្វី​ដែល​នាង​ឬ គាត់​មាន ៕

គុណសម្បត្តិ​ស្ត្រី​ដែល​បុរស​ចង់រៀបការ​ជាមួយ

        សរីរាង្គល្វតល្វន់ ទន់មានលក្ខិណា ភក្ត្រាស្រស់ស្អាត មានមន្តស្នេហ៍​របស់ស្ត្រី គឺ ជាចំណុចបឋម​ដែល​ទាក់ទាញ​បេះដូង​បុរសឲ្យព្រឺព្រួច ចាប់ចិត្ត​ស្រឡាញ់ ចង់ស្គាល់ ចង់រាប់អាន ពោល​គឺ​បេះដូង​បុរស​ងាយនឹង​រំជើបរំជួល ព្រោះសម្រស់​របស់ស្ត្រី​ណាស់ ។ ប៉ុន្តែសម្រស់​តែ​ម្យ៉ាង នៅមិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​លក្ខណសម្បត្តិ ចរិយាសម្បត្តិ គុណសម្បត្តិ​ល្អប្រពៃ​ទៅវិញទេ ដែល​ធ្វើឲ្យបុរស​ប៉ងប្រាថ្នា​ចង់រៀបការ​ រួមរស់​ជាគូគ្រង​អស់​មួយជីវិត ជាមួយនារី​ណាម្នាក់​នោះ ។​
    បុរសចង់​រៀបការ​ជាមួយ​សុភាព​នារី​ដែល​មានគុណសម្បត្តិ​ដូចខាងក្រោម ៖
    -​ មិនឆាប់ខ្លាច ឬ តក់ស្លុតហួសហេតុពេក
    -​ មានបេះដូង​ទន់ភ្លន់ រ៉ូមែនទិក
    – ហ៊ាន​ធ្វើនូវអ្វី​ដែល​ប្លែកថ្មី ឬ ចេះកែលម្អ​អ្វីៗ​​ឲ្យល្អប្លែក​ជាងមុន
    – មានអារម្មណ៍​កំប្លែង​លេងសើច
    – ចំសរសើរ​គេ ទាំងពេលនៅចំពោះមុខ និង កំបាំងខ្នង
    – យកចិត្ត​ទុកដាក់​ចំពោះ​មិត្តភក្តិ និង​ក្រុមគ្រួសារ
    – មិនរអ៊ូរទាំច្រើន
    – ចុះធ្វើឲ្យគេមានអារម្មណ៍ថា​រូបអ្នក​គឺ​ជាមិត្តពិត​ប្រាកដ​របស់​គេ ពុំមែនគ្រាន់​តែ​ជាគូស្នេហ៍​នោះឡើយ
    – ចាំជួយ​ផ្ដល់​កំលាំងចិត្ត​ដល់​ខ្លួន ជានិច្ច
    – ចេះចាប់​អារម្មណ៍​ចំពោះ​រឿងរ៉ាវ​ដែល​គួរឲ្យចាប់​អារម្មណ៍​ខ្លះផង មិនមែន​ធ្វើមិនដឹង​មិនលឺ​អ្វីទាំងអស់​នោះឡើយ
    – ចាប់អារម្មណ៍​លើរឿងដែលគេចាប់​អារម្មណ៍​ខ្លាំង
    – កុំព្យាយាម​ធ្វើខ្លួន​ដូច​ជាម្ដាយ​ទី​២​របស់គេ
    – សុខចិត្ត ទប់​ចិត្ត កុំរករឿងឈ្លោះ​ប្រកែក​ជាមួយគេ នៅចំពោះមុខ​មិត្តភក្តិ​របស់គេ ហើយរង់ចាំ​និយាយ​វែកញែករកខុសត្រូវ នៅពេល​ក្រោយវិញ
    – បើទោះជារូបអ្នក​មិនឆ្លាតឈ្លាសវៃ​ខ្លាំង តែក៏ត្រូវ​បង្ហាញ​ឲ្យគេឃើញថា អ្នក​ជាមនុស្ស​ចេះ​គិត​ពិចារណា​ប្រើ​ខួរក្បាល​ដែរ
    – ចេះ​អូសទាញ​គេ ឲ្យស្ថិត​ក្នុង​ក្រឹត្យក្រម​ តែមិនមែន​ព្យាយាម​ត្រួតត្រា​បញ្ជា​គេ​ទេ
    – កុំបន្ទោស ឬ ចំអកនូវ​កំហុស​ថ្លោះធ្លោយ​ដែលអ្នកធ្លាប់​ដាស់តឿន​គេរួចមកហើយ ដូចជា​ប្រើពាក្យថា​ ‍សមមុខហើយ  ជាដើម
    – កុំចេះ​តែង៉ក់ងរ​គ្រប់ពេលវេលា តែ​ត្រូវចេះ​មានហេតុផល​ខ្លះផង
    – ទុកឱកាស​ឲ្យគេមាន​ពេលវេលា​ផ្ទាល់ខ្លួន​ខ្លះផង
    – ចេះធ្វើអារម្មណ៍​ឲ្យស្រស់ថ្លា កុំឆាប់មួរម៉ៅ ឆេវឆាវពេក
    – ពូកែ​យកចិត្ត​យកថ្លើម
    – មានចិត្ត​ទូលាយ ចេះលើក​លែង​អភ័យទោស ជាជាង​​ចាំតែសងសឹក
    – មានចំណូល​ចិត្ត​លើរឿងផ្សេងៗ​របស់គេ​ យ៉ាងហោចណាស់​ក៏ 2-3 រឿងដែរ
    – ស្រឡាញ់​ខ្លួនឯង និង​ចេះថែទាំខ្លួនឯង​ឲ្យបាន​ល្អជានិច្ច
    – មានសេចក្ដីសុខ​ជាមួយជីវិត​រស់នៅ ព្រោះ​គ្មានបុរស​ណា​ ចង់រួមរស់​ជាមួយស្ត្រី​ទូលទុក្ខ​នោះឡើយ ។

មាន​សង្សារល្អ ធ្វើឲ្យមាន​សេចក្ដីសុខ​ក្នុង​បេះដូង

August 11, 2006

    គេ​និយាយថា​មនុស្សស្រីដែលសំណាង​ល្អជាទីបំផុតក្នុង​លោក​នេះ​មិនមែន​ជាស្រីដែលស្អាត ពូកែ ឆ្លាត ឬ កើត​ក្នុង​ត្រកូល​អ្នកមាន​ធនធាន​នោះទេ យ៉ាងណាក៏ដោយ​សេចក្ដី​ប្រាថ្នា​របស់មនុស្ស​ស្រី​គ្រប់គ្នា​ក្នុងលោក​គឺ មួយជីវិត​នេះ​មានសង្សារ​ដែលល្អ និង មានយសសក្តិម្នាក់ ហើយ​ប្រសិនបើ​នរណាម្នាក់​មានសង្សារ​បែប​នេះ​ចាត់ទុក​ថា​គេ​គឺ​ជា​មនុស្ស​ស្រី​ដែល​គួរ​ឲ្យច្រណែន​បំផុត​ក្នុងលោក​នេះ

  អ្នកទាំងអស់​គ្នា​ដឹងទេ​ថា មនុស្ស​ខ្លះ​មានកំលោះៗ​មកញ៉ែ​ជាច្រើន​សន្ធឹក​សន្ធាប់ ម្នាក់​នោះ​ក៏ល្អ ម្នាក់​នេះ​ក៏សង្ហា នោះ​ក៏ចិត្ត​បុណ្យ នោះ​ក៏ផ្អែម ។ អ្នកខ្លះ​កើត​មក​មានមុខមាត់​គួរ​ឲ្យ​ស្រឡាញ់​ ជានារីដែលមានរូបជាទ្រព្យដែលគួរ​អោយខ្លាច​ ព្រោះនាង​ជាមនុស្ស​ល្អ មនុស្ស​មិនល្អ មកញ៉ែ​ជាច្រើន ។ មុន​នឹង​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍ របស់អ្នកណាម្នាក់ គឺ​ត្រូវ​តែតាំងសតិ​ឲ្យបានល្អបន្តិច ព្រោះបើសិនជា​ជ្រុល​ស្រឡាញ់​ហើយ​នោះ​គឺ​ស្រឡាញ់​ហើយ ព្រោះពេលខ្លះ​ដឹងហើយថា​គេនោះ​មិនល្អ​កែធ្វើ​អោយអ្នក​ខូចចិត្ត​ម្ដងហើយម្ដងទៀត និង អាច​ដល់​ដំណាក់កាល​ខូចអនាគត់ ។ ទីបំផុតអ្នក​ខ្លះ​អាច​បែងចែក​មិនត្រូវ​ថា​បែបណាដែលគេហៅថា​សង្សារ​ដែល​ល្អនោះទេ ។

    មនុស្ស​ស្រីខ្លះ​សេពគប់​មនុស្ស​ប្រុសតាំងតែពី​វ័យជំទង់ ហើយក៏ជួយថែរក្សា​សេចក្ដី​ស្នេហា​របស់ពួកគេ​រហូត​ទាល់តែធំជាមនុស្ស​ចាស់ទុំ​មានអនាគត​ដែលល្អរួមគ្នា ។

ចាញ់​ គឺ​មានន័យថា​មិនទាន់​ឈ្នះ​ប៉ុណ្ណោះ

ថ្ងៃដែលទន្សាយ​រត់ប្រណាំងជាមួយ​អណ្ដើក នរណាៗ​ក៏ចាប់យក​ខាង​ទន្សាយ​ដែរព្រោះទន្សាយ​មានផ្លូវ​ឈ្នះច្រើន គឺ​ច្បាស់ខ្លាំងណាស់ ច្បាស់ជាង​ Manu ប្រគួត​ជាមួយ Asenal ទៅទៀត ។ អណ្ដើក​ ចាញ់ តាំងតែពីមិនទាន់​ចូល​ទីលាន​ប្រកួត​ម្លេះ។ ចាញ់ដោយការកាត់ក្ដី​ដោយខ្សែភ្នែក​ ព្រោះ​មនុស្ស​យើង​វាស់ ភាពលឿន​ដោយសារ កំលាំងជើង ច្រើនជាង​ កំលាំងប្រាជ្ញា ។ ប្រសិនបើ​អណ្ដើក​ ព្រម​លើក​ទង់ស ទាំងពេញចិត្ត​ថាចាញ់​ទន្សាយ​តាំងពី​មិនទាន់ប្រណាំង​នោះ អណ្ដើក​ប្រហែល​ជា​អស់ទឹកចិត្ត​ក្នុងការ​ប្រកួតបាត់ទៅហើយ ព្រោះវាមានភាពទន់ខ្សោយ​ក្នុង​ចិត្ត​វា​មុន​ទៅហើយ ។

តែអណ្ដើក​ប្រហែល​ជាចាញ់បាន ទាល់តែ​លែងទាល់​គំនិត​ទៅ​ហើយ​ទើប​ព្រមទទួល​សារភាព​ថាខ្ញុំ​ជាអណ្ដើក​ពិតប្រាកដ គតិប្រចាំខ្លួន​របស់វា​គឺ ចាញ់​គឺ គ្រាន់តែ​មិនទាន់ឈ្នះ​ប៉ុណ្ណោះ មិនមែន​មានន័យថា​ ចាញ់គឺ ចាញ់​រហូត​នោះទេ ។ កំលាំង​បញ្ញា​ ក្លាយជា​កម្លាំងចិត្ត ដែលរត់លឿនជាង​ការ​ ប្រមាទ ។ ឈ្នះ​មានន័យថា ចិត្ត​ហ៊ាន ។ អណ្ដើក​គិត​ហើយ​ក៏ដើរ​ចេញ តេះតះ ដោយកម្លាំងដែលជំរុញ​ពីចិត្ត​របស់វាថា តស៊ូវើយ ហើយ​វា​និយាយ​ជាមួយខ្លួន​ឯង​រហូត​នៅតាមផ្លូវ ។

ទន្សាយអាចធ្លាប់ ទទួលដឹងពីអារម្មណ៏ សប្បាយ​ចិត្ត​នៅពេល​ដែល​ទទួល​ ជ័យជំនះ ដែលអណ្ដើក​មិនធ្លាប់បានទទួល​ម្ដងណាឡើយ ។ តែ​ប្រហែល​ជាមាន​មួយលើក ដូចគ្នា​ដែលទន្សាយ​នឹង​បានស្គាល់​បីភាព​រឹងមាំ​ពី​ ការចាញ់ ដែលអណ្ដើក​តែងតែ​ទទួល​រហូត​មក តែថាពេល​នេះ​អ្នក​ជា ទន្សាយ ឬ អណ្ដើក ? ប្រសិនបើ​គិត​ថា​ខ្លួនឯង​ជា​ ទន្សាយ គឺ​ត្រូវ​គិត​ឲ្យបានថា អណ្ដើក គឺ​ ទន្សាយ ។ បើឈ្នះ គឺ​គ្រាន់តែ​មិនទាន់ចាញ់ តែ​បើ​ ចាញ់ គឺ​គ្រាន់​តែ​នៅមិនទាន់ឈ្នះ​ប៉ុណ្ណោះ ។

សូមចាំទុក​ណា!

Get free blog up and running in minutes with Blogsome
Theme designed by Jay of onefinejay.com