មានសង្សារល្អ ធ្វើឲ្យមានសេចក្ដីសុខក្នុងបេះដូង
August 11, 2006
គេនិយាយថាមនុស្សស្រីដែលសំណាងល្អជាទីបំផុតក្នុងលោកនេះមិនមែនជាស្រីដែលស្អាត ពូកែ ឆ្លាត ឬ កើតក្នុងត្រកូលអ្នកមានធនធាននោះទេ យ៉ាងណាក៏ដោយសេចក្ដីប្រាថ្នារបស់មនុស្សស្រីគ្រប់គ្នាក្នុងលោកគឺ មួយជីវិតនេះមានសង្សារដែលល្អ និង មានយសសក្តិម្នាក់ ហើយប្រសិនបើនរណាម្នាក់មានសង្សារបែបនេះចាត់ទុកថាគេគឺជាមនុស្សស្រីដែលគួរឲ្យច្រណែនបំផុតក្នុងលោកនេះ…
អ្នកទាំងអស់គ្នាដឹងទេថា មនុស្សខ្លះមានកំលោះៗមកញ៉ែជាច្រើនសន្ធឹកសន្ធាប់ ម្នាក់នោះក៏ល្អ ម្នាក់នេះក៏សង្ហា នោះក៏ចិត្តបុណ្យ នោះក៏ផ្អែម ។ អ្នកខ្លះកើតមកមានមុខមាត់គួរឲ្យស្រឡាញ់ ជានារីដែលមានរូបជាទ្រព្យដែលគួរអោយខ្លាច ព្រោះនាងជាមនុស្សល្អ មនុស្សមិនល្អ មកញ៉ែជាច្រើន ។ មុននឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់អ្នកណាម្នាក់ គឺត្រូវតែតាំងសតិឲ្យបានល្អបន្តិច ព្រោះបើសិនជាជ្រុលស្រឡាញ់ហើយនោះគឺស្រឡាញ់ហើយ ព្រោះពេលខ្លះដឹងហើយថាគេនោះមិនល្អកែធ្វើអោយអ្នកខូចចិត្តម្ដងហើយម្ដងទៀត និង អាចដល់ដំណាក់កាលខូចអនាគត់ ។ ទីបំផុត… អ្នកខ្លះអាចបែងចែកមិនត្រូវថាបែបណាដែលគេហៅថាសង្សារដែលល្អនោះទេ ។
មនុស្សស្រីខ្លះសេពគប់មនុស្សប្រុសតាំងតែពីវ័យជំទង់ ហើយក៏ជួយថែរក្សាសេចក្ដីស្នេហារបស់ពួកគេរហូតទាល់តែធំជាមនុស្សចាស់ទុំមានអនាគតដែលល្អរួមគ្នា ។