ស្តាយ​យុវវ័យ

ពេល​ដែលត្រូវ​ធ្វើការ…

October 17, 2006

        អ្នកធ្លាប់​ដឹងទេថា​ រាងការរបស់អ្នក​ក៏មានពេលវេលា​ដែរ ។ ឥឡូវនេះ យើងមកពិនិត្យមើល​ទាំងអស់គ្នាថា ពេលវេលាណា​ដែលរាងកាយ​សមស្រប​នឹងប្រកបការងារ ?

        ពី​ម៉ោង 6.00-​12.00​ ជា​ពេលវេលា​ដែលខួរក្បាល​ និង រាងកាយ​កម្រើកខ្លួន​ច្រើនបំផុតក្នុង​មួយថ្ងៃ ព្រោះបានសម្រាក​យ៉ាងពេញ​ទំហឹងកាល​ពី​យប់ ។ ដូចនេះ ជាពេលវេលាសមស្រប​បំផុត​នឹងធ្វើ​ការងារ​សំខាន់ ឬ ការងារដែល​ត្រូវ​សម្រេចចិត្ត ដូចជាការប្រជុំ ការចរចា​ជាមួយ​អតិថិជន និង ការចុះហត្ថលេខា​ផ្សេងៗ​ជាដើម ។

គេនិយាយថា នៅពេលព្រឹក​ព្រលឹម​នៃថ្ងៃ គឺ​អំឡុង​ម៉ោង 6.00-8.00 ថែមទាំងសម​ស្របនឹង​ការរួមរ័ក​ទៀតផង ព្រោះបុរស​នឹងហូរចេញ​អ័រម៉ូនភេទ​ច្រើនបំផុត​ក្នុងអំឡុង​ពេល​នេះ ។

        ពីម៉ោង 13.00-15.00 ក្រោយពេល​អាហារ​ថ្ងៃត្រង់ រហូតដល់ពេល​រសៀល​ជ្រេ​បន្តិច រាងកាយ​នឹងចាប់​ផ្ដើម​ធ្វើការយឺតទៅៗ ជាពិសេស ខួរក្បាល​ជាហេតុធ្វើឲ្យ​មនុស្ស​ភាគច្រើន​ មានអារម្មណ៍​ងងុយដេក ។ ការដេកលក់​មួយស្រឡេត អាចជួយហៅ​ថាមពល​ឲ្យត្រឡប់​មកវិញបាន​ខ្លះ ឬ ក៏​ក្រេប​តែឱសថ​បុរាណក្ដៅៗ នឹងជួយ​ប្រមូល​សមាធិ និង ភាពស្រស់​ថ្លា ។ ពេលវេលា​នេះ សមស្រប​នឹងការងារ​ស្រាលៗ មិនចាំបាច់គិត​ច្រើន សម្រាកខួរក្បាល​ជារយៈៗ នឹងកាត់បន្ថយ​ភាពតានតឹង​បាន ។

        16.00-19.00 ក្នុងអំឡុង​ពេលនេះ​ខួរក្បាល​នឹងត្រឡប់​មករកភាព​កម្រើក​ខ្លួនម្ដងទៀត សាច់ដុំផ្សេងៗ​ក្នុងរាងកាយ​បានត្រៀមលក្ខណៈ​ធ្វើការកម្រើក​ចលនា ។ ដូចនេះ ពេលវេលា​នេះ​ សមស្រប​នឹងការលេង​កីឡា ឬ ហាត់ប្រាណ ព្រោះនឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិភាព​ច្រើន​បំផុត ។

        20.00-05.00 ជាអំឡុង​ពេល​នៃការ​សម្រាក បើទោះជា​អ្នក​អាចទៅ​ជួប​ជុំមិត្តភក្តិ ផឹកស៊ី មើល​កុន ស្ដាប់ចម្រៀង អាចសៀវភៅ ។ល។ ក៏ដោយ​ក៏គួរបែងចែក​ពេលវេលា​សម្រាក​ ឲ្យបានគ្រប់​គ្រាន់ កុំឲ្យប៉ះ​ពាល់​ដល់​ពេលវេលា​ដេកពួនឲ្យសោះ ។

        01.00-03.00 ជាពេលវេលា​ដែលមិន​គួរ​ធ្វើកិច្ចការ​ផ្សងគ្រោះថ្នាក់ ដូចជាការបើកបរ ឬ ប្រើ​គ្រឿងចក្រ ព្រោះសមត្ថភាព​របស់​រាងកាយ នឹងថយចុះយ៉ាងខ្លាំង ដោយសារ​តែ​ការ​អស់កម្លាំង ល្ហិត​ល្ហៃ និង ត្រូវការ​សម្រាក ។ អ្នក​អាច​មាន​គ្រោះថ្នាក់​បាន​ ដូចនេះ​ត្រូវប្រយ័ត្ន ។

ប្រវត្តិ​នៃសេចក្ដី​ស្រឡាញ់…

October 13, 2006

        កាលដើមឡើយមាន ការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅ​លើកោះ​ដ៏សែន​សុខសាន្តមួយ ។ ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្ត​នឹងលិច សូមអ្នកទាំងអស់គ្នាចាក​ចេញឲ្យឆាប់រហ័យសបំផុត ។ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍​ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះ​កោះ​លិច​កាន់តែ​លឿនទៅៗ ។ ខណៈពេលនោះ ការស្រឡាញ់ឃើញ​សំពៅ​របស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បង​មានសូមជួយចម្លងខ្ញុំផងបានទេ មាន​បានឆ្លើយថា «ទេទេ! សំពៅ​ខ្ញុំ​ពោរពេញ​ទៅដោយ​ទ្រព្យសម្បត្តិ គ្មានចន្លោះណា​សម្រាប់​បងទេហើយ មានក៏ជិះហួស​បាត់ទៅ ។ មួយសន្ទុះ​ក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏​ស្រែកអង្វរ «បង ក្រ សូមជួយចម្លងខ្ញុំផង​បានទេ ពេលនេះកោះលិចផុតជើងខ្ញុំ​ហើយក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះ​ណា​​ដឹកបងទេរួច ក្រ ក៏ជិះហួស​បាត់ទៅ ។ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្ត​បន្ទាប់ ប៉ុន្តែម្នាក់រវល់​តែសប្បាយក្អាកក្អាយ ម្នាក់ទៀត​រវល់​តែ​កើតទុក្ខ ឈ្ងោកមុខ​មិនបានលឺការស្រឡាញ់​ស្រែកហៅទេ ។ ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់​ទៅ​ជាមួយទេ ព្រោះ ការ​ស្រឡាញ់​គឺ​ជាសត្រូវ​របស់ ពួកគេ ។ ទឹកលិច​កាន់តែជ្រៅទៅៗ​ ត្រឹមចង្កេះ ត្រឹមទ្រូង​របស់ការ​ស្រឡាញ់​ហើយការស្រឡាញ់គិតថា គេនឹងគ្មានជីវិត​រស់នៅបាន​នោះទេ គេរំលឹករឿង​គ្រប់បែប​យ៉ាង​កាលពីរស់នៅលើ​កោះសុខសាន្ត​ជាមួយ​គ្នា គឺ​ពួកគេ​ទាំងអស់​គ្នា​សុទ្ធតែ​ត្រូវការ​ ការស្រឡាញ់​ទាំងអស់គ្នា ហេតុអ្វី​បានជាពេលមាន​អាសន្ន​ពួកគេ​ធ្វើបែប​នេះ​ទៅវិញ ។ ការស្រឡាញ់​អស់សង្ឃឹម​ខ្លាំងណាស់ ទឹកភ្នែក​រលីងរលោង​រៀបនឹងស្រក់​ចុះមក ឯទឹក​ក៏រៀបលិច​ជិតផុត​រូបគេ​ទៀត ស្រាប់តែ​មានដៃមួយ​មកចាប់​ទាញ​ដៃការស្រឡាញ់យ៉ាង​ណែន ហើយ​និយាយ​ថា បងអាចទៅ​ជាមួយខ្ញុំបាន ខ្ញុំនឹង​ជួយចម្លងបង​ ការពារ​បងឆ្លងទៅ​ដល់ត្រើយ​សុខសាន្តម្ខាងទៀត ។ ការស្រឡាញ់ អរណាស់​ រំភើបណាស់ ភ្លេចខ្លួន​ក៏មកដល់​ច្រាំងរួចចុះទៅ ឯសំពៅ​របស់គេ​ម្នាក់​នោះក៏ថយ​ទៅវិញ​បាត់ដែរ ។ ការស្រឡាញ់​ពិបាកចិត្ត​ម្ដងទៀត ព្រោះខ្លួនរវល់តែ​អរពេក មិនទាន់​នឹង​បាន​អរគុណគេ ហើយមិនទាំង​នឹងស្គាល់ថា​គេ​នោះ​ជានរណាទៀត! គេដើរ​បណ្ដើរ​សួរខ្លួន​ឯង​បណ្ដើរ បន្ទោសខ្លួន​ឯង បណ្ដើរ ហើយក៏ជួប​នឹង​បង​ Wisdom ក៏សួរ តើបង​ដឹងថា​គេ​ជានរណា​ទេ ? ខ្ញុំចង់អរគុណ​គាត់! Wisdom ញញឹម ហើយ​ក៏និយាយថា​ គេមិន​ត្រូវការ​អ្វី​ពីបង​នោះទេ សុំត្រឹមតែ​បង​មានសេចក្ដី​សុខ​ទៅ​ នោះគេ​សប្បាយចិត្ត​ណាស់ទៅហើយ ។ គេ​នោះ​គឺ​ជាពេលវេលា មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​ត្រូវការ​អ្វី! មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​មានតម្លៃ​កម្រិត​ណា!!!

ស្នេហា​ដែល​លាក់ខ្លួន​ នឹងអាច​បង្ហាញ​នៅពេល​អ្នកឈប់​ភ័យខ្លាច

October 4, 2006

        ទំលាយ​កំផែង​ការ​ខ្លាច​របស់​អ្នក​បាន អ្នកនឹងជួប​ស្នហា​ដែល​កំពុង​លាក់​បំពួន ។ អ្នក​សំលឹងមិនឃើញ​ស្នេហា​ទេ បើសិន​ជាអ្នក​មិនហ៊ាន​ទំលាយ​កំផែង​ការខ្លាច​ជាមុន​ទេ អ្នក​នឹង​មិនមាន​អារម្មណ៍​ដល់​ភាព​ទន់ភ្លន់​ និង ផ្អែមល្អែម​របស់សេចក្ដីស្នេហា​បានឡើយ​ ។ ពេលស្នហា​ដើរចូលមក​ដោយរាក់ទាក់ ចូរអ្នក​ហ៊ាន​បើកចិត្ត​ទទួល និង​ធ្វើអារម្មណ៍​ទទួល​ស្គាល់​ជាមួយ​វា កុំខ្លាចព្រោះរឿង​ដែល អាច​នឹង​ធ្វើអោយយើង​ខូចចិត្ត​ច្រើន​ជាទី​បំផុត​ក៏​ជារឿង​ដែលអាច​នឹង​ធ្វើ​ឲ្យ​យើង​មានសេចក្ដី​សុខ​បានដូចគ្នា ។

ពេលខ្លះ​ជីវិត ក៏ត្រូវមាន​ការប្រថុយ​ខ្ពស់​ណាស់ ដើម្បី​រឿង​ដែលកំពុង​រង់ចាំ ចាំទុក​ជានិច្ចថា​ យើងមិនមែន​ជាមេ​បញ្ហា​តែ​យើង​ជា​ផ្លូវចេញ ចាំទុក​ជានិច្ច​ថា​ជីវិត​តែងតែមាន​បញ្ហា​តែ​យើង​មាន​ផ្លូវ​ចេញ​ជានិច្ច ។

ពេលវេលា​នៃ​សេចក្ដី​ស្នេហា

            មានពេល​មួយ មានលោកគ្រូ​ម្នាក់ និង សិស្ស​ម្នាក់​អង្គុយលេង​នៅក្រោម​ដើមឈើជិត​វាលស្មៅមួយ​ ។ បន្ទាប់​មក​សិស្ស​បានសួរលោកគ្រូថា

កូនសិស្ស ៖ លោកគ្រូ! ខ្ញុំមិនយល់​រឿង​មួយ តើយើងស្វែងរកមិត្ត​ 100 ឆ្នាំ​បានដោយ​របៀបណា លោកគ្រូ​ជួយប្រាប់​ខ្ញុំផង​បានទេ ?

លោកគ្រូ​គិត​មួយសន្ទុះ រួចឆ្លើយ ៖ វា​គឺ​ជា​សំណួរ​ដែល​ងាយ​នឹងឆ្លើយណាស់

កូនសិស្ស ៖ តែពិបាក​គិត​ណាស់

លោកគ្រូ ៖ មើលទៅ​ផ្លូវ​នោះ​ទៅ វាមានស្មៅ​ច្រើន​ណាស់ ហើយអ្វី​ក៏ឯង​មិនដើរ​ទៅទីនោះ កុំបកក្រោយ​អោយសោះ គឺ ដើរទៅត្រង់រហូត ។ នៅតាមផ្លូវ​​ឯងត្រូវ​ព្យាយាម​រកផ្កា​ស្មៅ​ដែល​ស្អាត​មក​ឲ្យគ្រូ តែ​គ្រូយក​តែ​មួយ​ទេ ។

កូនសិស្ស ៖ បាន តែលោកគ្រូ​ចាំខ្ញុំ​នៅទីនេះ​ហើយនិយាយ​រួច​កូនសិស្ស​ក៏ដើរចេញ​ទៅ

មួយសន្ទុះក្រោយ​មក..

កូនសិស្ស ៖ ខ្ញុំមក​វិញ​ហើយ​លោកគ្រូ

លោកគ្រូ ៖ អ្ហេតែគ្រូដូចជាមិនឃើញ​ផ្កានៅនឹង​ដៃ​ឯងសោះ

កូនសិស្ស ៖ នៅក្នុង​ការធ្វើដំណើរ​របស់ខ្ញុំ ខ្ញុំបានឃើញ​ផ្កាស្មៅ​ដែល​ស្អាត​តែ​ ២ ៣ ទេ តែខ្ញុំ​គិត​ថា​ចង់ស្វែងរក​ផ្កា​ដែល​ស្អាត​ជាងនេះ​ ដូច្នេះ​ហើយ​ខ្ញុំ​មិនបេះ​វាទេ ។ ខ្ញុំមិនដឹង​សោះ​ថាខ្ញុំ​បានមកដល់​ចង់វាលស្មៅ​ទៅហើយ ហើយខ្ញុំ​ក៏មិនបាន​បេះផ្កាស្មៅ​បាន១​ដែរ ព្រោះលោកគ្រូ​ប្រាប់​ខ្ញុំ​មិនឲ្យ​ត្រឡប់​ក្រោយ ខ្ញុំ​ក៏មិនត្រឡប់​ក្រោយ​ទៅ !

លោក​គ្រូ ៖ នេះគឺ​ជាអ្វី​ដែល​កើតឡើង​នៅក្នុង​ជីវិត​ពិត​ហើយ !

  • ស្មៅ គឺ ជាមនុស្ស​ដែល​នៅជុំវិញ​ខ្លួនយើង

  • ផ្កាស្មៅ គឺ​ជាមនុស្ស​ដែល​ទាក់ទាញ​សម្រាប់​យើង

  • វាលស្មៅ​ គឺ​ជា​ពេលវេលា

        នៅក្នុង​ការស្វែងរក​មិត្ត 100 ឆ្នាំ ចូរកុំធ្វើការប្រៀបធៀប​ហើយគិត​ថា​យើងនឹង​រកបាន​អ្នក​ដែលល្អបំផុត​ធ្វើជាគូ ប្រសិនបើ​ធ្វើដូចនេះ គឺ​បានន័យថា​អ្នកខ្លះខ្ចាយពេលវេលាហើយ ព្រោះថា ពេលវេលា​មិនអាច​វិល​ត្រឡប់​ថយក្រោយ​បានទេដូច្នេះ​ហើយ​ត្រូវ​ព្យាយាម​ទទួល​យក​នូវអ្វី​ដែល​នាង​ឬ គាត់​មាន ៕

គុណសម្បត្តិ​ស្ត្រី​ដែល​បុរស​ចង់រៀបការ​ជាមួយ

        សរីរាង្គល្វតល្វន់ ទន់មានលក្ខិណា ភក្ត្រាស្រស់ស្អាត មានមន្តស្នេហ៍​របស់ស្ត្រី គឺ ជាចំណុចបឋម​ដែល​ទាក់ទាញ​បេះដូង​បុរសឲ្យព្រឺព្រួច ចាប់ចិត្ត​ស្រឡាញ់ ចង់ស្គាល់ ចង់រាប់អាន ពោល​គឺ​បេះដូង​បុរស​ងាយនឹង​រំជើបរំជួល ព្រោះសម្រស់​របស់ស្ត្រី​ណាស់ ។ ប៉ុន្តែសម្រស់​តែ​ម្យ៉ាង នៅមិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​លក្ខណសម្បត្តិ ចរិយាសម្បត្តិ គុណសម្បត្តិ​ល្អប្រពៃ​ទៅវិញទេ ដែល​ធ្វើឲ្យបុរស​ប៉ងប្រាថ្នា​ចង់រៀបការ​ រួមរស់​ជាគូគ្រង​អស់​មួយជីវិត ជាមួយនារី​ណាម្នាក់​នោះ ។​
    បុរសចង់​រៀបការ​ជាមួយ​សុភាព​នារី​ដែល​មានគុណសម្បត្តិ​ដូចខាងក្រោម ៖
    -​ មិនឆាប់ខ្លាច ឬ តក់ស្លុតហួសហេតុពេក
    -​ មានបេះដូង​ទន់ភ្លន់ រ៉ូមែនទិក
    – ហ៊ាន​ធ្វើនូវអ្វី​ដែល​ប្លែកថ្មី ឬ ចេះកែលម្អ​អ្វីៗ​​ឲ្យល្អប្លែក​ជាងមុន
    – មានអារម្មណ៍​កំប្លែង​លេងសើច
    – ចំសរសើរ​គេ ទាំងពេលនៅចំពោះមុខ និង កំបាំងខ្នង
    – យកចិត្ត​ទុកដាក់​ចំពោះ​មិត្តភក្តិ និង​ក្រុមគ្រួសារ
    – មិនរអ៊ូរទាំច្រើន
    – ចុះធ្វើឲ្យគេមានអារម្មណ៍ថា​រូបអ្នក​គឺ​ជាមិត្តពិត​ប្រាកដ​របស់​គេ ពុំមែនគ្រាន់​តែ​ជាគូស្នេហ៍​នោះឡើយ
    – ចាំជួយ​ផ្ដល់​កំលាំងចិត្ត​ដល់​ខ្លួន ជានិច្ច
    – ចេះចាប់​អារម្មណ៍​ចំពោះ​រឿងរ៉ាវ​ដែល​គួរឲ្យចាប់​អារម្មណ៍​ខ្លះផង មិនមែន​ធ្វើមិនដឹង​មិនលឺ​អ្វីទាំងអស់​នោះឡើយ
    – ចាប់អារម្មណ៍​លើរឿងដែលគេចាប់​អារម្មណ៍​ខ្លាំង
    – កុំព្យាយាម​ធ្វើខ្លួន​ដូច​ជាម្ដាយ​ទី​២​របស់គេ
    – សុខចិត្ត ទប់​ចិត្ត កុំរករឿងឈ្លោះ​ប្រកែក​ជាមួយគេ នៅចំពោះមុខ​មិត្តភក្តិ​របស់គេ ហើយរង់ចាំ​និយាយ​វែកញែករកខុសត្រូវ នៅពេល​ក្រោយវិញ
    – បើទោះជារូបអ្នក​មិនឆ្លាតឈ្លាសវៃ​ខ្លាំង តែក៏ត្រូវ​បង្ហាញ​ឲ្យគេឃើញថា អ្នក​ជាមនុស្ស​ចេះ​គិត​ពិចារណា​ប្រើ​ខួរក្បាល​ដែរ
    – ចេះ​អូសទាញ​គេ ឲ្យស្ថិត​ក្នុង​ក្រឹត្យក្រម​ តែមិនមែន​ព្យាយាម​ត្រួតត្រា​បញ្ជា​គេ​ទេ
    – កុំបន្ទោស ឬ ចំអកនូវ​កំហុស​ថ្លោះធ្លោយ​ដែលអ្នកធ្លាប់​ដាស់តឿន​គេរួចមកហើយ ដូចជា​ប្រើពាក្យថា​ ‍សមមុខហើយ  ជាដើម
    – កុំចេះ​តែង៉ក់ងរ​គ្រប់ពេលវេលា តែ​ត្រូវចេះ​មានហេតុផល​ខ្លះផង
    – ទុកឱកាស​ឲ្យគេមាន​ពេលវេលា​ផ្ទាល់ខ្លួន​ខ្លះផង
    – ចេះធ្វើអារម្មណ៍​ឲ្យស្រស់ថ្លា កុំឆាប់មួរម៉ៅ ឆេវឆាវពេក
    – ពូកែ​យកចិត្ត​យកថ្លើម
    – មានចិត្ត​ទូលាយ ចេះលើក​លែង​អភ័យទោស ជាជាង​​ចាំតែសងសឹក
    – មានចំណូល​ចិត្ត​លើរឿងផ្សេងៗ​របស់គេ​ យ៉ាងហោចណាស់​ក៏ 2-3 រឿងដែរ
    – ស្រឡាញ់​ខ្លួនឯង និង​ចេះថែទាំខ្លួនឯង​ឲ្យបាន​ល្អជានិច្ច
    – មានសេចក្ដីសុខ​ជាមួយជីវិត​រស់នៅ ព្រោះ​គ្មានបុរស​ណា​ ចង់រួមរស់​ជាមួយស្ត្រី​ទូលទុក្ខ​នោះឡើយ ។

Get free blog up and running in minutes with Blogsome
Theme designed by Jay of onefinejay.com