ពេលដែលត្រូវធ្វើការ…
October 17, 2006 អ្នកធ្លាប់ដឹងទេថា រាងការរបស់អ្នកក៏មានពេលវេលាដែរ ។ ឥឡូវនេះ យើងមកពិនិត្យមើលទាំងអស់គ្នាថា ពេលវេលាណាដែលរាងកាយសមស្របនឹងប្រកបការងារ ?
ពីម៉ោង 6.00-12.00 ជាពេលវេលាដែលខួរក្បាល និង រាងកាយកម្រើកខ្លួនច្រើនបំផុតក្នុងមួយថ្ងៃ ព្រោះបានសម្រាកយ៉ាងពេញទំហឹងកាលពីយប់ ។ ដូចនេះ ជាពេលវេលាសមស្របបំផុតនឹងធ្វើការងារសំខាន់ ឬ ការងារដែលត្រូវសម្រេចចិត្ត ដូចជាការប្រជុំ ការចរចាជាមួយអតិថិជន និង ការចុះហត្ថលេខាផ្សេងៗជាដើម ។
គេនិយាយថា នៅពេលព្រឹកព្រលឹមនៃថ្ងៃ គឺអំឡុងម៉ោង 6.00-8.00 ថែមទាំងសមស្របនឹងការរួមរ័កទៀតផង ព្រោះបុរសនឹងហូរចេញអ័រម៉ូនភេទច្រើនបំផុតក្នុងអំឡុងពេលនេះ ។
ពីម៉ោង 13.00-15.00 ក្រោយពេលអាហារថ្ងៃត្រង់ រហូតដល់ពេលរសៀលជ្រេបន្តិច រាងកាយនឹងចាប់ផ្ដើមធ្វើការយឺតទៅៗ ជាពិសេស ខួរក្បាលជាហេតុធ្វើឲ្យមនុស្សភាគច្រើន មានអារម្មណ៍ងងុយដេក ។ ការដេកលក់មួយស្រឡេត អាចជួយហៅថាមពលឲ្យត្រឡប់មកវិញបានខ្លះ ឬ ក៏ក្រេបតែឱសថបុរាណក្ដៅៗ នឹងជួយប្រមូលសមាធិ និង ភាពស្រស់ថ្លា ។ ពេលវេលានេះ សមស្របនឹងការងារស្រាលៗ មិនចាំបាច់គិតច្រើន សម្រាកខួរក្បាលជារយៈៗ នឹងកាត់បន្ថយភាពតានតឹងបាន ។
16.00-19.00 ក្នុងអំឡុងពេលនេះខួរក្បាលនឹងត្រឡប់មករកភាពកម្រើកខ្លួនម្ដងទៀត សាច់ដុំផ្សេងៗក្នុងរាងកាយបានត្រៀមលក្ខណៈធ្វើការកម្រើកចលនា ។ ដូចនេះ ពេលវេលានេះ សមស្របនឹងការលេងកីឡា ឬ ហាត់ប្រាណ ព្រោះនឹងធ្វើឲ្យមានប្រសិទ្ធិភាពច្រើនបំផុត ។
20.00-05.00 ជាអំឡុងពេលនៃការសម្រាក បើទោះជាអ្នកអាចទៅជួបជុំមិត្តភក្តិ ផឹកស៊ី មើលកុន ស្ដាប់ចម្រៀង អាចសៀវភៅ ។ល។ ក៏ដោយក៏គួរបែងចែកពេលវេលាសម្រាក ឲ្យបានគ្រប់គ្រាន់ កុំឲ្យប៉ះពាល់ដល់ពេលវេលាដេកពួនឲ្យសោះ ។
01.00-03.00 ជាពេលវេលាដែលមិនគួរធ្វើកិច្ចការផ្សងគ្រោះថ្នាក់ ដូចជាការបើកបរ ឬ ប្រើគ្រឿងចក្រ ព្រោះសមត្ថភាពរបស់រាងកាយ នឹងថយចុះយ៉ាងខ្លាំង ដោយសារតែការអស់កម្លាំង ល្ហិតល្ហៃ និង ត្រូវការសម្រាក ។ អ្នកអាចមានគ្រោះថ្នាក់បាន ដូចនេះត្រូវប្រយ័ត្ន ។
Could I know, Where did you find these source?
Why don’t you put reference?
Chhaya
Comment by MKMU — March 20, 2009 @ 4:58 am