ស្តាយ​យុវវ័យ

ប្រវត្តិ​នៃសេចក្ដី​ស្រឡាញ់…

October 13, 2006

        កាលដើមឡើយមាន ការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅ​លើកោះ​ដ៏សែន​សុខសាន្តមួយ ។ ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្ត​នឹងលិច សូមអ្នកទាំងអស់គ្នាចាក​ចេញឲ្យឆាប់រហ័យសបំផុត ។ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍​ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះ​កោះ​លិច​កាន់តែ​លឿនទៅៗ ។ ខណៈពេលនោះ ការស្រឡាញ់ឃើញ​សំពៅ​របស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បង​មានសូមជួយចម្លងខ្ញុំផងបានទេ មាន​បានឆ្លើយថា «ទេទេ! សំពៅ​ខ្ញុំ​ពោរពេញ​ទៅដោយ​ទ្រព្យសម្បត្តិ គ្មានចន្លោះណា​សម្រាប់​បងទេហើយ មានក៏ជិះហួស​បាត់ទៅ ។ មួយសន្ទុះ​ក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏​ស្រែកអង្វរ «បង ក្រ សូមជួយចម្លងខ្ញុំផង​បានទេ ពេលនេះកោះលិចផុតជើងខ្ញុំ​ហើយក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះ​ណា​​ដឹកបងទេរួច ក្រ ក៏ជិះហួស​បាត់ទៅ ។ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្ត​បន្ទាប់ ប៉ុន្តែម្នាក់រវល់​តែសប្បាយក្អាកក្អាយ ម្នាក់ទៀត​រវល់​តែ​កើតទុក្ខ ឈ្ងោកមុខ​មិនបានលឺការស្រឡាញ់​ស្រែកហៅទេ ។ ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់​ទៅ​ជាមួយទេ ព្រោះ ការ​ស្រឡាញ់​គឺ​ជាសត្រូវ​របស់ ពួកគេ ។ ទឹកលិច​កាន់តែជ្រៅទៅៗ​ ត្រឹមចង្កេះ ត្រឹមទ្រូង​របស់ការ​ស្រឡាញ់​ហើយការស្រឡាញ់គិតថា គេនឹងគ្មានជីវិត​រស់នៅបាន​នោះទេ គេរំលឹករឿង​គ្រប់បែប​យ៉ាង​កាលពីរស់នៅលើ​កោះសុខសាន្ត​ជាមួយ​គ្នា គឺ​ពួកគេ​ទាំងអស់​គ្នា​សុទ្ធតែ​ត្រូវការ​ ការស្រឡាញ់​ទាំងអស់គ្នា ហេតុអ្វី​បានជាពេលមាន​អាសន្ន​ពួកគេ​ធ្វើបែប​នេះ​ទៅវិញ ។ ការស្រឡាញ់​អស់សង្ឃឹម​ខ្លាំងណាស់ ទឹកភ្នែក​រលីងរលោង​រៀបនឹងស្រក់​ចុះមក ឯទឹក​ក៏រៀបលិច​ជិតផុត​រូបគេ​ទៀត ស្រាប់តែ​មានដៃមួយ​មកចាប់​ទាញ​ដៃការស្រឡាញ់យ៉ាង​ណែន ហើយ​និយាយ​ថា បងអាចទៅ​ជាមួយខ្ញុំបាន ខ្ញុំនឹង​ជួយចម្លងបង​ ការពារ​បងឆ្លងទៅ​ដល់ត្រើយ​សុខសាន្តម្ខាងទៀត ។ ការស្រឡាញ់ អរណាស់​ រំភើបណាស់ ភ្លេចខ្លួន​ក៏មកដល់​ច្រាំងរួចចុះទៅ ឯសំពៅ​របស់គេ​ម្នាក់​នោះក៏ថយ​ទៅវិញ​បាត់ដែរ ។ ការស្រឡាញ់​ពិបាកចិត្ត​ម្ដងទៀត ព្រោះខ្លួនរវល់តែ​អរពេក មិនទាន់​នឹង​បាន​អរគុណគេ ហើយមិនទាំង​នឹងស្គាល់ថា​គេ​នោះ​ជានរណាទៀត! គេដើរ​បណ្ដើរ​សួរខ្លួន​ឯង​បណ្ដើរ បន្ទោសខ្លួន​ឯង បណ្ដើរ ហើយក៏ជួប​នឹង​បង​ Wisdom ក៏សួរ តើបង​ដឹងថា​គេ​ជានរណា​ទេ ? ខ្ញុំចង់អរគុណ​គាត់! Wisdom ញញឹម ហើយ​ក៏និយាយថា​ គេមិន​ត្រូវការ​អ្វី​ពីបង​នោះទេ សុំត្រឹមតែ​បង​មានសេចក្ដី​សុខ​ទៅ​ នោះគេ​សប្បាយចិត្ត​ណាស់ទៅហើយ ។ គេ​នោះ​គឺ​ជាពេលវេលា មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​ត្រូវការ​អ្វី! មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​មានតម្លៃ​កម្រិត​ណា!!!

ស្នេហា​ដែល​លាក់ខ្លួន​ នឹងអាច​បង្ហាញ​នៅពេល​អ្នកឈប់​ភ័យខ្លាច

October 4, 2006

        ទំលាយ​កំផែង​ការ​ខ្លាច​របស់​អ្នក​បាន អ្នកនឹងជួប​ស្នហា​ដែល​កំពុង​លាក់​បំពួន ។ អ្នក​សំលឹងមិនឃើញ​ស្នេហា​ទេ បើសិន​ជាអ្នក​មិនហ៊ាន​ទំលាយ​កំផែង​ការខ្លាច​ជាមុន​ទេ អ្នក​នឹង​មិនមាន​អារម្មណ៍​ដល់​ភាព​ទន់ភ្លន់​ និង ផ្អែមល្អែម​របស់សេចក្ដីស្នេហា​បានឡើយ​ ។ ពេលស្នហា​ដើរចូលមក​ដោយរាក់ទាក់ ចូរអ្នក​ហ៊ាន​បើកចិត្ត​ទទួល និង​ធ្វើអារម្មណ៍​ទទួល​ស្គាល់​ជាមួយ​វា កុំខ្លាចព្រោះរឿង​ដែល អាច​នឹង​ធ្វើអោយយើង​ខូចចិត្ត​ច្រើន​ជាទី​បំផុត​ក៏​ជារឿង​ដែលអាច​នឹង​ធ្វើ​ឲ្យ​យើង​មានសេចក្ដី​សុខ​បានដូចគ្នា ។

ពេលខ្លះ​ជីវិត ក៏ត្រូវមាន​ការប្រថុយ​ខ្ពស់​ណាស់ ដើម្បី​រឿង​ដែលកំពុង​រង់ចាំ ចាំទុក​ជានិច្ចថា​ យើងមិនមែន​ជាមេ​បញ្ហា​តែ​យើង​ជា​ផ្លូវចេញ ចាំទុក​ជានិច្ច​ថា​ជីវិត​តែងតែមាន​បញ្ហា​តែ​យើង​មាន​ផ្លូវ​ចេញ​ជានិច្ច ។

ពេលវេលា​នៃ​សេចក្ដី​ស្នេហា

            មានពេល​មួយ មានលោកគ្រូ​ម្នាក់ និង សិស្ស​ម្នាក់​អង្គុយលេង​នៅក្រោម​ដើមឈើជិត​វាលស្មៅមួយ​ ។ បន្ទាប់​មក​សិស្ស​បានសួរលោកគ្រូថា

កូនសិស្ស ៖ លោកគ្រូ! ខ្ញុំមិនយល់​រឿង​មួយ តើយើងស្វែងរកមិត្ត​ 100 ឆ្នាំ​បានដោយ​របៀបណា លោកគ្រូ​ជួយប្រាប់​ខ្ញុំផង​បានទេ ?

លោកគ្រូ​គិត​មួយសន្ទុះ រួចឆ្លើយ ៖ វា​គឺ​ជា​សំណួរ​ដែល​ងាយ​នឹងឆ្លើយណាស់

កូនសិស្ស ៖ តែពិបាក​គិត​ណាស់

លោកគ្រូ ៖ មើលទៅ​ផ្លូវ​នោះ​ទៅ វាមានស្មៅ​ច្រើន​ណាស់ ហើយអ្វី​ក៏ឯង​មិនដើរ​ទៅទីនោះ កុំបកក្រោយ​អោយសោះ គឺ ដើរទៅត្រង់រហូត ។ នៅតាមផ្លូវ​​ឯងត្រូវ​ព្យាយាម​រកផ្កា​ស្មៅ​ដែល​ស្អាត​មក​ឲ្យគ្រូ តែ​គ្រូយក​តែ​មួយ​ទេ ។

កូនសិស្ស ៖ បាន តែលោកគ្រូ​ចាំខ្ញុំ​នៅទីនេះ​ហើយនិយាយ​រួច​កូនសិស្ស​ក៏ដើរចេញ​ទៅ

មួយសន្ទុះក្រោយ​មក..

កូនសិស្ស ៖ ខ្ញុំមក​វិញ​ហើយ​លោកគ្រូ

លោកគ្រូ ៖ អ្ហេតែគ្រូដូចជាមិនឃើញ​ផ្កានៅនឹង​ដៃ​ឯងសោះ

កូនសិស្ស ៖ នៅក្នុង​ការធ្វើដំណើរ​របស់ខ្ញុំ ខ្ញុំបានឃើញ​ផ្កាស្មៅ​ដែល​ស្អាត​តែ​ ២ ៣ ទេ តែខ្ញុំ​គិត​ថា​ចង់ស្វែងរក​ផ្កា​ដែល​ស្អាត​ជាងនេះ​ ដូច្នេះ​ហើយ​ខ្ញុំ​មិនបេះ​វាទេ ។ ខ្ញុំមិនដឹង​សោះ​ថាខ្ញុំ​បានមកដល់​ចង់វាលស្មៅ​ទៅហើយ ហើយខ្ញុំ​ក៏មិនបាន​បេះផ្កាស្មៅ​បាន១​ដែរ ព្រោះលោកគ្រូ​ប្រាប់​ខ្ញុំ​មិនឲ្យ​ត្រឡប់​ក្រោយ ខ្ញុំ​ក៏មិនត្រឡប់​ក្រោយ​ទៅ !

លោក​គ្រូ ៖ នេះគឺ​ជាអ្វី​ដែល​កើតឡើង​នៅក្នុង​ជីវិត​ពិត​ហើយ !

  • ស្មៅ គឺ ជាមនុស្ស​ដែល​នៅជុំវិញ​ខ្លួនយើង

  • ផ្កាស្មៅ គឺ​ជាមនុស្ស​ដែល​ទាក់ទាញ​សម្រាប់​យើង

  • វាលស្មៅ​ គឺ​ជា​ពេលវេលា

        នៅក្នុង​ការស្វែងរក​មិត្ត 100 ឆ្នាំ ចូរកុំធ្វើការប្រៀបធៀប​ហើយគិត​ថា​យើងនឹង​រកបាន​អ្នក​ដែលល្អបំផុត​ធ្វើជាគូ ប្រសិនបើ​ធ្វើដូចនេះ គឺ​បានន័យថា​អ្នកខ្លះខ្ចាយពេលវេលាហើយ ព្រោះថា ពេលវេលា​មិនអាច​វិល​ត្រឡប់​ថយក្រោយ​បានទេដូច្នេះ​ហើយ​ត្រូវ​ព្យាយាម​ទទួល​យក​នូវអ្វី​ដែល​នាង​ឬ គាត់​មាន ៕

គុណសម្បត្តិ​ស្ត្រី​ដែល​បុរស​ចង់រៀបការ​ជាមួយ

        សរីរាង្គល្វតល្វន់ ទន់មានលក្ខិណា ភក្ត្រាស្រស់ស្អាត មានមន្តស្នេហ៍​របស់ស្ត្រី គឺ ជាចំណុចបឋម​ដែល​ទាក់ទាញ​បេះដូង​បុរសឲ្យព្រឺព្រួច ចាប់ចិត្ត​ស្រឡាញ់ ចង់ស្គាល់ ចង់រាប់អាន ពោល​គឺ​បេះដូង​បុរស​ងាយនឹង​រំជើបរំជួល ព្រោះសម្រស់​របស់ស្ត្រី​ណាស់ ។ ប៉ុន្តែសម្រស់​តែ​ម្យ៉ាង នៅមិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​លក្ខណសម្បត្តិ ចរិយាសម្បត្តិ គុណសម្បត្តិ​ល្អប្រពៃ​ទៅវិញទេ ដែល​ធ្វើឲ្យបុរស​ប៉ងប្រាថ្នា​ចង់រៀបការ​ រួមរស់​ជាគូគ្រង​អស់​មួយជីវិត ជាមួយនារី​ណាម្នាក់​នោះ ។​
    បុរសចង់​រៀបការ​ជាមួយ​សុភាព​នារី​ដែល​មានគុណសម្បត្តិ​ដូចខាងក្រោម ៖
    -​ មិនឆាប់ខ្លាច ឬ តក់ស្លុតហួសហេតុពេក
    -​ មានបេះដូង​ទន់ភ្លន់ រ៉ូមែនទិក
    – ហ៊ាន​ធ្វើនូវអ្វី​ដែល​ប្លែកថ្មី ឬ ចេះកែលម្អ​អ្វីៗ​​ឲ្យល្អប្លែក​ជាងមុន
    – មានអារម្មណ៍​កំប្លែង​លេងសើច
    – ចំសរសើរ​គេ ទាំងពេលនៅចំពោះមុខ និង កំបាំងខ្នង
    – យកចិត្ត​ទុកដាក់​ចំពោះ​មិត្តភក្តិ និង​ក្រុមគ្រួសារ
    – មិនរអ៊ូរទាំច្រើន
    – ចុះធ្វើឲ្យគេមានអារម្មណ៍ថា​រូបអ្នក​គឺ​ជាមិត្តពិត​ប្រាកដ​របស់​គេ ពុំមែនគ្រាន់​តែ​ជាគូស្នេហ៍​នោះឡើយ
    – ចាំជួយ​ផ្ដល់​កំលាំងចិត្ត​ដល់​ខ្លួន ជានិច្ច
    – ចេះចាប់​អារម្មណ៍​ចំពោះ​រឿងរ៉ាវ​ដែល​គួរឲ្យចាប់​អារម្មណ៍​ខ្លះផង មិនមែន​ធ្វើមិនដឹង​មិនលឺ​អ្វីទាំងអស់​នោះឡើយ
    – ចាប់អារម្មណ៍​លើរឿងដែលគេចាប់​អារម្មណ៍​ខ្លាំង
    – កុំព្យាយាម​ធ្វើខ្លួន​ដូច​ជាម្ដាយ​ទី​២​របស់គេ
    – សុខចិត្ត ទប់​ចិត្ត កុំរករឿងឈ្លោះ​ប្រកែក​ជាមួយគេ នៅចំពោះមុខ​មិត្តភក្តិ​របស់គេ ហើយរង់ចាំ​និយាយ​វែកញែករកខុសត្រូវ នៅពេល​ក្រោយវិញ
    – បើទោះជារូបអ្នក​មិនឆ្លាតឈ្លាសវៃ​ខ្លាំង តែក៏ត្រូវ​បង្ហាញ​ឲ្យគេឃើញថា អ្នក​ជាមនុស្ស​ចេះ​គិត​ពិចារណា​ប្រើ​ខួរក្បាល​ដែរ
    – ចេះ​អូសទាញ​គេ ឲ្យស្ថិត​ក្នុង​ក្រឹត្យក្រម​ តែមិនមែន​ព្យាយាម​ត្រួតត្រា​បញ្ជា​គេ​ទេ
    – កុំបន្ទោស ឬ ចំអកនូវ​កំហុស​ថ្លោះធ្លោយ​ដែលអ្នកធ្លាប់​ដាស់តឿន​គេរួចមកហើយ ដូចជា​ប្រើពាក្យថា​ ‍សមមុខហើយ  ជាដើម
    – កុំចេះ​តែង៉ក់ងរ​គ្រប់ពេលវេលា តែ​ត្រូវចេះ​មានហេតុផល​ខ្លះផង
    – ទុកឱកាស​ឲ្យគេមាន​ពេលវេលា​ផ្ទាល់ខ្លួន​ខ្លះផង
    – ចេះធ្វើអារម្មណ៍​ឲ្យស្រស់ថ្លា កុំឆាប់មួរម៉ៅ ឆេវឆាវពេក
    – ពូកែ​យកចិត្ត​យកថ្លើម
    – មានចិត្ត​ទូលាយ ចេះលើក​លែង​អភ័យទោស ជាជាង​​ចាំតែសងសឹក
    – មានចំណូល​ចិត្ត​លើរឿងផ្សេងៗ​របស់គេ​ យ៉ាងហោចណាស់​ក៏ 2-3 រឿងដែរ
    – ស្រឡាញ់​ខ្លួនឯង និង​ចេះថែទាំខ្លួនឯង​ឲ្យបាន​ល្អជានិច្ច
    – មានសេចក្ដីសុខ​ជាមួយជីវិត​រស់នៅ ព្រោះ​គ្មានបុរស​ណា​ ចង់រួមរស់​ជាមួយស្ត្រី​ទូលទុក្ខ​នោះឡើយ ។

មាន​សង្សារល្អ ធ្វើឲ្យមាន​សេចក្ដីសុខ​ក្នុង​បេះដូង

August 11, 2006

    គេ​និយាយថា​មនុស្សស្រីដែលសំណាង​ល្អជាទីបំផុតក្នុង​លោក​នេះ​មិនមែន​ជាស្រីដែលស្អាត ពូកែ ឆ្លាត ឬ កើត​ក្នុង​ត្រកូល​អ្នកមាន​ធនធាន​នោះទេ យ៉ាងណាក៏ដោយ​សេចក្ដី​ប្រាថ្នា​របស់មនុស្ស​ស្រី​គ្រប់គ្នា​ក្នុងលោក​គឺ មួយជីវិត​នេះ​មានសង្សារ​ដែលល្អ និង មានយសសក្តិម្នាក់ ហើយ​ប្រសិនបើ​នរណាម្នាក់​មានសង្សារ​បែប​នេះ​ចាត់ទុក​ថា​គេ​គឺ​ជា​មនុស្ស​ស្រី​ដែល​គួរ​ឲ្យច្រណែន​បំផុត​ក្នុងលោក​នេះ

  អ្នកទាំងអស់​គ្នា​ដឹងទេ​ថា មនុស្ស​ខ្លះ​មានកំលោះៗ​មកញ៉ែ​ជាច្រើន​សន្ធឹក​សន្ធាប់ ម្នាក់​នោះ​ក៏ល្អ ម្នាក់​នេះ​ក៏សង្ហា នោះ​ក៏ចិត្ត​បុណ្យ នោះ​ក៏ផ្អែម ។ អ្នកខ្លះ​កើត​មក​មានមុខមាត់​គួរ​ឲ្យ​ស្រឡាញ់​ ជានារីដែលមានរូបជាទ្រព្យដែលគួរ​អោយខ្លាច​ ព្រោះនាង​ជាមនុស្ស​ល្អ មនុស្ស​មិនល្អ មកញ៉ែ​ជាច្រើន ។ មុន​នឹង​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍ របស់អ្នកណាម្នាក់ គឺ​ត្រូវ​តែតាំងសតិ​ឲ្យបានល្អបន្តិច ព្រោះបើសិនជា​ជ្រុល​ស្រឡាញ់​ហើយ​នោះ​គឺ​ស្រឡាញ់​ហើយ ព្រោះពេលខ្លះ​ដឹងហើយថា​គេនោះ​មិនល្អ​កែធ្វើ​អោយអ្នក​ខូចចិត្ត​ម្ដងហើយម្ដងទៀត និង អាច​ដល់​ដំណាក់កាល​ខូចអនាគត់ ។ ទីបំផុតអ្នក​ខ្លះ​អាច​បែងចែក​មិនត្រូវ​ថា​បែបណាដែលគេហៅថា​សង្សារ​ដែល​ល្អនោះទេ ។

    មនុស្ស​ស្រីខ្លះ​សេពគប់​មនុស្ស​ប្រុសតាំងតែពី​វ័យជំទង់ ហើយក៏ជួយថែរក្សា​សេចក្ដី​ស្នេហា​របស់ពួកគេ​រហូត​ទាល់តែធំជាមនុស្ស​ចាស់ទុំ​មានអនាគត​ដែលល្អរួមគ្នា ។

ចាញ់​ គឺ​មានន័យថា​មិនទាន់​ឈ្នះ​ប៉ុណ្ណោះ

ថ្ងៃដែលទន្សាយ​រត់ប្រណាំងជាមួយ​អណ្ដើក នរណាៗ​ក៏ចាប់យក​ខាង​ទន្សាយ​ដែរព្រោះទន្សាយ​មានផ្លូវ​ឈ្នះច្រើន គឺ​ច្បាស់ខ្លាំងណាស់ ច្បាស់ជាង​ Manu ប្រគួត​ជាមួយ Asenal ទៅទៀត ។ អណ្ដើក​ ចាញ់ តាំងតែពីមិនទាន់​ចូល​ទីលាន​ប្រកួត​ម្លេះ។ ចាញ់ដោយការកាត់ក្ដី​ដោយខ្សែភ្នែក​ ព្រោះ​មនុស្ស​យើង​វាស់ ភាពលឿន​ដោយសារ កំលាំងជើង ច្រើនជាង​ កំលាំងប្រាជ្ញា ។ ប្រសិនបើ​អណ្ដើក​ ព្រម​លើក​ទង់ស ទាំងពេញចិត្ត​ថាចាញ់​ទន្សាយ​តាំងពី​មិនទាន់ប្រណាំង​នោះ អណ្ដើក​ប្រហែល​ជា​អស់ទឹកចិត្ត​ក្នុងការ​ប្រកួតបាត់ទៅហើយ ព្រោះវាមានភាពទន់ខ្សោយ​ក្នុង​ចិត្ត​វា​មុន​ទៅហើយ ។

តែអណ្ដើក​ប្រហែល​ជាចាញ់បាន ទាល់តែ​លែងទាល់​គំនិត​ទៅ​ហើយ​ទើប​ព្រមទទួល​សារភាព​ថាខ្ញុំ​ជាអណ្ដើក​ពិតប្រាកដ គតិប្រចាំខ្លួន​របស់វា​គឺ ចាញ់​គឺ គ្រាន់តែ​មិនទាន់ឈ្នះ​ប៉ុណ្ណោះ មិនមែន​មានន័យថា​ ចាញ់គឺ ចាញ់​រហូត​នោះទេ ។ កំលាំង​បញ្ញា​ ក្លាយជា​កម្លាំងចិត្ត ដែលរត់លឿនជាង​ការ​ ប្រមាទ ។ ឈ្នះ​មានន័យថា ចិត្ត​ហ៊ាន ។ អណ្ដើក​គិត​ហើយ​ក៏ដើរ​ចេញ តេះតះ ដោយកម្លាំងដែលជំរុញ​ពីចិត្ត​របស់វាថា តស៊ូវើយ ហើយ​វា​និយាយ​ជាមួយខ្លួន​ឯង​រហូត​នៅតាមផ្លូវ ។

ទន្សាយអាចធ្លាប់ ទទួលដឹងពីអារម្មណ៏ សប្បាយ​ចិត្ត​នៅពេល​ដែល​ទទួល​ ជ័យជំនះ ដែលអណ្ដើក​មិនធ្លាប់បានទទួល​ម្ដងណាឡើយ ។ តែ​ប្រហែល​ជាមាន​មួយលើក ដូចគ្នា​ដែលទន្សាយ​នឹង​បានស្គាល់​បីភាព​រឹងមាំ​ពី​ ការចាញ់ ដែលអណ្ដើក​តែងតែ​ទទួល​រហូត​មក តែថាពេល​នេះ​អ្នក​ជា ទន្សាយ ឬ អណ្ដើក ? ប្រសិនបើ​គិត​ថា​ខ្លួនឯង​ជា​ ទន្សាយ គឺ​ត្រូវ​គិត​ឲ្យបានថា អណ្ដើក គឺ​ ទន្សាយ ។ បើឈ្នះ គឺ​គ្រាន់តែ​មិនទាន់ចាញ់ តែ​បើ​ ចាញ់ គឺ​គ្រាន់​តែ​នៅមិនទាន់ឈ្នះ​ប៉ុណ្ណោះ ។

សូមចាំទុក​ណា!

Guys and Girls

August 10, 2006

1- Guys drink to forget about girl.

  - Girls drink to think back about the guy.

2- Guys can forget, but cannot forgive.

  - Girls can forgive, but cannot forget.

3- Guys care the most about the quantity of love.

  - Girls care the most about the quality of love.

4- Guys break-up when they feel love from another girl.

  - Girls break-up when they feel the feeling of separation from her man.

5-  Guys feel towards all girls.

  -  Girls feel curiosity towards guys who is interested in her.

6- When guys are heartbroken, they try to forget about the girl by going out with another girl.

  - When girls are heartbroken, they try go find his characteristics from another guys.

7- Guys wish to be her first love.

  - Girls wish to be his last love.
 

តើបុរស​ដែលអ្នក​ស្រឡាញ់​ កើតនៅថ្ងៃណា?

ដើម្បី​ស្វែងយល់​ថាតើ បុរស​ដែលអ្នក​ស្រឡាញ់ជា​មនុស្ស​បែប​ណា​ ប្រភេទណា គឺ​អ្នក​អាច​មើល​តាមរយៈ​ ថ្ងៃ​ដែល​គេ​កើត៖

ថ្ងៃ ច័ន្ទ

ជា​មនុស្ស​ខិលស្ងាត់ៗ ជាព្រាន​ស្នេហ៍ ល្មោភកាម ចចេសរឹងរូស ចូលចិត្ត​សប្បាយ ឆាប់ខឹងតែ​ឆាប់បាត់ តស៊ូអត់ធ្មត់ ចូលចិត្ត​ស្រណុក ចេះផ្គាប់ផ្គន់យក​ចិត្ត។

ថ្ងៃ អង្គារ៍

ជាមនុស្ស​មានភ័ព្វ​សំណាង មាន​និស្ស័យល្អ ទៀងត្រង់ រឹង​ខាងក្រៅ​ប៉ុន្តែ ទន់ជ្រាយ​ខាងក្នុង ចិត្ត​ក្ដៅ​អន្ទះសារ ឆាប់ប្ដូរផ្លាស់ស្នេហ៍។

ថ្ងៃ ពុធ

ជាមនុស្ស​ដែលចង់បាន​ស្នេហា​បរិសុទ្ធ និង ជ្រាលជ្រៅជាទីបំផុត គេ​ជាមនុស​វាងវៃ មិនចូលចិត្ត​លេងសើច​ច្រើនទេ មាន​ជំនឿចិត្ត មាន​បញ្ញាខ្ពស់ក្នុងការធ្វើ​អ្វីមួយ តែងតែ​ជោគជ័យ​ក្នុង​ជំនួញ ហើយ​គេ​ជាមនុស្ស​ចុះសំរុង​ក្នុង​សង្គម​ទៀតផង។

ថ្ងៃ ព្រហស្បត្ត៍

បុរស ​ដែលកើត​ថ្ងៃ​នេះ គឺ​ជា​បុរស​ដែល​មាន​ភក្ដីភាព មិនចូល​ចិត្ត​និយាយ​កុហក ជាមនុស្ស​ងាយស្រួល មាន​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន និង ជាមនុស្ស​ដែលមាន​សុទិដ្ឋិនិយម។

ថ្ងៃ សុក្រ

បុរសដែលកើត ​ក្នុង​ថ្ងៃ​នេះ គឺ ជា​បុរស​ដែល​ពោពេញ​ទៅដោយ​រ៉ូមែនទិក ទន់ភ្លន់ ផ្អែមល្ហែម សំបូរស្នេហ៍ និង មានមិត្តច្រើន គេ​ចូលចិត្ត​តែងលម្អខ្លួន មានទឹកចិត្ត​ទូលាយ ជាពិសេស គឺ​ហ៊ាន​លះបង់ជីវិត​ដើម្បី​ស្នេហ៍។

ថ្ងៃ សៅរ៍

បុរស ​ដែល​កើត​ក្នុង​ថ្ងៃ​សុក្រ ជាបុរស​ដែលមាន​វិន័យល្អ ម៉ឺងម៉ាត់ រឹងមាំ និយាយតិច ស្លូតបូត វាយឬក អត់ធន់ ឯកោ ជាមនុស្ស​មានសំណាង​នៅក្នុង​ជីវិត ជាពិសេស អាចក្លាយ​ជាអ្នក​មាន​ទៀតហ្ន៎។

ថ្ងៃ អាទិត្យ

ជាមនុស្ស ​ដែលហ៊ាន​ស៊ី​គឺហ៊ានសង គេ​ជាមនុស្ស​ដែលមាន​មន្តស្នេហ៍ មានការជឿជាក់​លើខ្លួនឯង ចូលចិត្ត​ភាព​សប្បាយ​រីករាយ ស្រឡាញ់ងប់ងល់​ចិត្ត​ស្មោះ និង ចូលចិត្ត​ផ្សងព្រេង។



សូមជូនពរ ឲ្យមិត្ត​នារីៗ​ទាំងអស់​ជួប​ប្រទះ​​បុរស​​ដែលខ្លួនត្រូវការ។

Get free blog up and running in minutes with Blogsome
Theme designed by Jay of onefinejay.com